ត្រីគល់រាំង ១ ក្បាលទម្ងន់ជិត ១០ គីឡូក្រាម ប្រវែង០,៦ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ លែងចូលក្នុងទន្លេវិញ

កំពង់ឆ្នាំង៖ រដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរ ចំពោះលោក ឆេង ឃា នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានលែងប្រភេទត្រីគល់រាំង១ក្បាល ទម្ងន់ ៨,៥០គីឡូក្រាម ប្រវែង០,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះជាសកម្មភាពដ៏ប្រពៃក្នុងការចូលរួមអភិរក្សប្រភេទត្រីជិតផុតពូជ។ 

រដ្ឋបាលខណ្ឌជលផល បានថ្លែងអំពាវនាវដល់បងប្អូនអ្នកនេសាទយើង មេត្តាចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលបងប្អូននេសាទបាន ដើម្បីថែប្រភេទពូជត្រីទាំងនេះ​សម្រាប់កូនចៅជំនាន់ក្រោយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *