ពោធិសាត់៖ កម្លាំងខណ្ឌរដ្ឋបាលជលផលនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនៅតែបន្តចុះរុះរើកាប់បំផ្លាញចោលបទល្មើសនេសាទ.ឈ្នុក. រួមនិងរបាំងសាច់អួនក្រឡាញឹកប្រវែង១១៥០ម៉ែត្រនិងបានចាក់លែងត្រីចំនួនប្រមាណ៥០គីឡូដែលក្រុមជនល្មើសលបលួចដាក់នៅក្នុងស្រុកក្រគ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣។
កិច្ចប្រតិបត្តការចុះបង្ក្រាបបទល្មើសនេសាទនេះខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ លោកនាយរងផ្នែកក្រគរនិងកម្លាំងសង្កាត់កំពង់លួង ដោយបានធ្វើការសហកាជាមួយកងរាជអាវុធហត្ថខេត្ដនិងស្រុកក្រគរ . យោធាខេត្ដ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅភូមិកំពង់ថ្គោក ឃុំ អន្សាចំបក់ ស្រុកក្រគរ រហូតដល់ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង និងបានធ្វើការរុះរើ និងបំផ្លាញចោល។
លោក.ភុំវិមល.នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានអោយដឹងថាក្រុមការងារដែលបានចុះបង្ក្រាបបទល្មើសនេសាទជាលទ្ធផល១ករណី ក្នុងនោះបានរុះរើនិងបំផ្លាញចោលរបាំងសាច់អួនក្រឡាល្អិត៤ខ្សែ ប្រវែង ១១៥០ម៉ែត្រ លូកងសាច់អួន ចំនួន ៦មាត់បង្គោល ចំនួន ៣៥០ដើម ចាក់លែងត្រី ៥០គីឡូក្រាមចូលទៅក្នុងទន្លេវិញផងដែរ ។
នៅក្នុងករណីទី២ ក្រុមការងារបានចុះធ្វើការរុះរើបង្គោលឈ្នក់រួមផ្សំនឹងភ្លើងដែលជនសង្ស័យលួចប្រព្រឹតនៅពេលយប់បានធ្វើការរុះរើបង្គោលចំនួន ១០កន្លែង ស្មើ ១២០ដើម ចំពោះ បង្គោល ដែលក្រុមការងារបង្ក្រាបបានយកទៅបោះជ្រុំទុកក្នុងកន្លែងអភិរក្សនៅក្នុងរដូវប្រាំង។
ដោយឡែកនៅថ្ងៃទី២៩វិច្ឆិការ២០២៣បង្ក្រាប ឧបករណ៍ឈ្នក់២វងអាកុយ៤អំពូលភ្លើង៤គ្រឿងអាំងវែទរ័៤គ្រឿងខ្សែភ្លើង៦០ម៉ែត្រខ្សែរួមផ្សំ១៥០ម៉ែត្រ នៅចំណុចកំពង់ប្រាក់ឃុំស្នាអន្សា ស្រុកក្រគខេត្តពោធិសាត់៕