សិក្ខាសាលា ស្តីពី កិច្ចគាំពារវិនិយោគិននិងពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ

សៀមរាប៖ សិក្ខាសាលា ស្តីពី ការគាំពារវិនិយោគិននិងពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ក្រោមអធិបតីភាពឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃគណ:កម្មការមូលបត្រកម្ពុជា ឯកឧត្តម សួស សុខច័ន្ទ សមាជិកក្រុមប្រឹក្សាខេត្ត លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក និង ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ២៥៨នាក់ចូលរួមជាសិក្ខាកាម នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងកិច្ចស្វាគមន៍របស់លោក យុន លីនណេ បានថ្លែងអំណរគុណដល់គណៈកម្មការមូលបត្រកម្ពុជា ដែលបានធ្វើការផ្សព្វផ្សាយសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិននិងពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” និងផ្ដល់ចំណេះដឹងបន្ថែម ទៀតដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ក្នុងគោលបំណងនៃអង្គសិក្ខាសាលានេះគឺ ផ្ដល់ចំណេះដឹងពីប្រពន្ធ័មូលបត្រ យល់ដឹងពីទីផ្សារមូលបត្រ ប្រភេទ និងអ្នកចូលរួមសំខាន់ៗនៅក្នុងទីផ្សារមូលបត្រនាពេលបច្ចុប្បន្ន យល់ដឹងពីកត្តា និងយុទ្ធសាស្ត្រ គ្រឹះក្នុងការសម្រេចចិត្តវិនិយោគ ។ លោកអភិបាលរងខេត្តបានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុន អង្គការ សមាគម និងរូបវន្តបុគ្គលមួយចំនួន បាននិងកំពុងឃោសនាទាក់ទាញសាធារណជន ឲ្យធ្វើការវិនិយោគដោយផ្ទាល់ ឬតាមគណនីធនាគារ ឬតាមអនឡាញក្នុងបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook Telegram Instagram Tik Tok ។ ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ ឬប្រាក់ចំណេញច្រើន ហើយទីបំផុត ក៏មានប្រជាពលរដ្ឋជាច្រើនមិនថាមន្ត្រីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋចាស់ ក្មេងនោះទេ បានជឿ ហើយធ្វើការដាក់ប្រាក់ជាមួយគម្រោងផ្សេងៗរបស់គេ ឬប្រាក់វិនិយោគអនឡាញ ហើយខាតបង់ទ្រព្យសម្បត្តិជាសន្ទឹកសន្ទាប់ និងជាបន្តបន្ទាប់។ ហើយបន្ទាប់មក ជនឆបោកទាំងនោះ ត្រូវបានផ្តន្ទាទោសតាមច្បាប់ រីឯអ្នកបណ្តាក់ទុនផ្សេងទៀត មិនមានមធ្យោបាយដើម្បីទទួលបានប្រាក់ទាំងនោះវិញ សូម្បីតែប្រាក់ដើម។
ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា ទីផ្សារមូលបត្រគឺជាទីកន្លែងអនុញ្ញាតឲ្យក្រុមហ៊ុន បានទទួលនូវ លប្បទាន ដើម្បីទៅវិនិយោគបន្ថែម និងបន្ថែមទៅលើយន្តការហិរញ្ញប្បទានដែលមានស្រាប់គឺធនាគារ ។ ឯកឧត្តមបានលើក ឡើងថា និយ័តករមូលបត្រកម្ពុជា គឺអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និង ត្រួតពិនិត្យលើរាល់ប្រតិបត្តិការពាក់ព័ន្ធ នឹងវិស័យ មូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើមី្បឲ្យវិស័យនេះ ចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង សង្គម តាមរយៈការកៀងគរមូលធនពីសាធារណជន ឬ អ្នកវិនិយោគមូលបត្រ ដើមី្បឆ្លើយតបទោនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោនៅកម្ពុជា ។ ឯកឧត្តម មានប្រសាសន៍បន្តទៀតថា ដើម្បីឲ្យសង្គមជាតិយើង សេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើនដោយចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ។ អង្គសិក្ខាសាលានេះ ដើមី្បទាក់ទាញឲ្យសាធារណជនធ្វើការជួញដូរ ដូចជាហាងឆេងមាស ហាងឆេងរូបិយបណ្ណ ឬ ការប្រមូលមូលនិធិ វិភាគទានពីសាធារណជន និង គ្រប់គ្រងមូលនិធិទាំងនោះ ដើមី្បប្រើប្រាស់ក្នុងការវិនិយោគ ក្នុងគម្រោងវិនិយោគណាមួយច្បាស់លាស់ ដោយផ្តល់ដល់អ្នកវិនិយោគទាំងនោះវិញ នូវផលកម្រៃហិរញ្ញវត្ថុ ឬ ផលកម្រៃ ដែលសកម្មភាពទាំងនេះជាប្រតិបត្តិការពាក់ព័ន្ធវិស័យមូលបត្រ ។ ដើមី្បយល់ដឹង ពិវិស័យមូលបត្ររបស់សាធារណជន នៅមានកម្រិតនៅឡើយ ហើយវិសាលភាពនៃការបញ្ជ្រាបចំណេះដឹងពិវិស័យនេះ ។ ឯកឧត្តមបានលើកឡើងថា បើក្រលេកមើលទៅលើថ្លៃភាគហ៊ុន សន្ទស្សន៍ភាគហ៊ុន ទាំងអស់នៃការជួញដូរ រិមាណនៃវិនិយោគិន និងមូលធនទីផ្សារគឺមានការកើនឡើងជាលំដាប់ទាំងនេះ សបញ្ជាក់ឲ្យឃើញពីទំនុកចិត្តសាធារណជនចំពោះទីផ្សារមូលបត្រនៅកម្ពុជាមានការកើនឡើង ។ អង្គសិក្ខាសាលានេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធ នឹងវិស័យមូលបត្រ ជូនដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងវិស័យមូលបត្រ ។ ម៉្យាងទៀត ក៏ជាការបង្កាជូនដល់ប្រជាពលរដ្ឋក្នុងការចាញ់បាក ពី អាជីវកម្មមូលបត្រដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់ បានធ្វើសកម្មភាពបោកប្រាស់នៅតាមប្រព័ន្ធសង្គម ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏បានទទួលរងគ្រោះផងដែរនាពេលកន្លងមក ។
សូមបញ្ជាក់ថាក្នុងអង្គសិក្ខាសាលានេះផងដែរ មន្ត្រីនៃការិយាល័យបណ្ដុះបណ្ដាលអភិវឌ្ឍន៍ទីផ្សារមូលបត្រ និងមន្ត្រីត្រួតពិនិត្យដល់ទីកន្លែង ក៏បានឡើងធ្វើបទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃទីផ្សារមូលបត្រ និងវិនិយោគ និងយន្តការការពារអ្នកវិនិយោគ តាមរយៈការគ្រប់គ្រង និង ត្រួតពិនិត្យក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *