ខណ្ឌរដ្ឋបាលជលផលបានចាក់លែងកូនត្រីចំរុះ ចូលក្នុងបឹងវិញក្រោយការរុះរើ ដុតកម្ទេចចោល លបលូស្បៃមុង ច្បាប់ហាមឃាត់

កំពង់ឆ្នាំង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលបានចាក់លែងកូនត្រីចំរុះ៨០ចូលក្នុងបឹងវិញក្រោយការរុះរើដុតកម្ទេចចោលឧបករណ៍នេសាទស្បៃមុងលបលូស្បៃមុង៣០០ម៉ែត្រនិងបានធ្វើការរុះរើរបាំងរាំងភ្ជិតព្រែកមួយកន្លែងផ្សេងទៀតផងដែរ ។

នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទសមត្តកិច្ចខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយសហគមន៍នេសាទភូមិថ្មី, សហគមន៍នេសាទស្វាយរំពារសែនជ័យ​ប្រើប្រាស់​កម្លាំងសរុប១៨ នាក់ និង មធ្យោបាយធ្វើសកម្មភាពឭបាឡាស្មាច់ ៥ គ្រឿងបានចុះបង្ក្រាបបទល្មើសនេសាទរបាំងរាំងភ្ជិតព្រែក​និងបឹងមួយកន្លែង នៅចំណុច ឆ្នុកអណ្តែង ភ្លង ឃុំពាមឆ្កោក និងមួយកន្លែងទៀតនៅ ចំណុចបឹងធំ  ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង នៅ ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលបានអោយដឹងថានៅក្នុងការចុះបង្ក្រាបបទល្មើសនេសាទនោះក្រុមការងារចំរុះបានធ្វើការរុះរើ និងដុតបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងដែលជាលទ្ធផលសម្រេចធ្វើការរុះរើរបាំងរាំងព្រួលភ្ជិតពោះព្រែកនិងបឹង ចំនួន១ករណីក្នុងនោះរបាំង ស្បៃមុង នៅចំណុចបឹងធំក្នុងស្រុកជលគីរី៦ កន្លែង ប្រវែង ៣០០ ម៉ែត្រលបលូសាច់អួនក្រឡាញឹកចំនួន ៨ គ្រឿង បង្គោលចំនួន ២០០ ដើម និងចាក់លែងត្រីចម្រុះ  ចំនួន ៨០ គគ្រ ចូលដែននេសាទវិញ ។

បើទោះជាសមត្ថកិច្ចធ្វើការបង្ក្រាបម្តងហើយម្តងទៀតតែគេមិនដែលឃើញសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រុមជនល្មើសណាម្នាក់បញ្ជូនទៅតុលាការម្តងណាឡើយ៕ 

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *