កំពង់ឆ្នាំង៖ គណ:កម្មការរដ្ឋបាលខេត្តកំំពង់ឆ្នាំងបានធ្វើការបិទផ្សាយជាសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋនូវក្បាលដីចំនួន ៩៤៧ក្បាលដី ស្ថិតក្នុងតំបន់វិនិច្ឆ័យភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី នគររូបណីយកម្មសំណង់ និងសុរិយោដីខេត្ត លោក សូត្រ សង់ អភិបាលស្រុកទឹកផុស ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងធនាគារឯកជន និងប្រជាពលរដ្ធម្ចាស់អចលន:វត្ថុសរុប ២០០នាក់ នៅថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២៣។
លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីរបានបញ្ជាក់ថាឃុំខ្លុងពពកមាន៧ភូមិ ហើយភូមិខ្លុងពពក គឺជាភូមិទី២ មានប្រជាពលរដ្ធចំនួន២២៤គ្រួសារ ដែលក្រុមការងារវិស័យដីធ្លីខេត្ត បានអនុវត្តតាមនិតិវិធីនៃដំណាក់កាលនិមួយៗ រហូតឈានដល់ការប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ដោយបានការកំណត់ព្រំនិងប្រមូលទិន្នន័យសរុបចំនួន ៩៤៧ ក្បាលដី មានម្ចាស់កម្មសិទ្ធកសរុបចំនួន ៤៦៣ក្បាលដី នាក់ ក្នងនោះក្នុងនោះមានដីកសិកម្មចំនួន ៧៤២ ក្បាលដី ដីលំនៅឋានចំនួន ២០៣ក្បាលដី ដីសាលាឆទានចំនួន០១ក្បាលដី និងដីភ្នំចំនួន ០១ក្បាលដី ។
លោកបានបន្តថាដើម្បីអោយដំណើរពិនិត្យទៅបានឆាប់រហ័សបងប្អូនភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចជាបង្កាន់ដៃក្បាលដីចេញដោយមន្រ្តីបច្ចេកទេស សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត សៀវភៅគ្រួសារ និអត្តសញ្ញាណបណ្ណប្រសិនបើមានកំហុសឆ្គងដោយប្រកាន់ ណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើតអាយុ ភេទ ទំហំ រូបរាងដីទីតាំងក្បាលដី និងប្រភេទទ្រព្យ ជាដើមនោះករណីនេះម្ចាស់ដីត្រូវធ្វើការស្នើសុំកែសម្រួល ក្នុងអំឡុងពេល១៥ថ្ងៃនេះសូមបញ្ជាក់ថាក្រោយពី ការបិទផ្សាយនេះចប់ជាស្ថាពរអ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធទាំងអស់មិនអាចតវ៉ាបានឡើយ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក សាន់ យូ អភិបាលរងខេត្តបានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ធគ្រប់ពេលវេលា ។
លោក សាន់ យូ អភិបាលរងខេត្ត មានប្រសាសន៍បន្តទៀតថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺ ពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញ បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និង ដើម្បីឲ្យម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់មកចូលរួម ពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវក្នុងករណីពិនិត្យ ទៅឃើញថាមានកំហុសឆ្គងត្រូវ ដាក់ពាក្យចូលមក គណៈកម្មការរដ្ឋបាល ខេត្តបើពិនិត្យឃើញថា មាន កំហុសឆ្គងឬមានបណ្ដឹងតវ៉ា ក្នុងករណីដែល ក្បាលដីណាមានវិវាទផងដែរ៕