កំពង់ឆ្នាំង រៀបចំពិធីប្រកួតកីឡា គុនល្បុកតោដើម្បី ចូលរួមអបអសារទ ខួបមួយឆ្នាំ គុនល្បុកតោត្រូវបានដាក់បញ្ចូលជា សម្បត្តិមនុស្សជាតិ នៃអង្កការUNESCO

កំពង់ឆ្នាំង៖ ពិធីប្រកួតកីឡាគុន ល្បុកតោដើម្បីចូលរួមអបអសារទខួបមួយឆ្នាំដែលគុនល្បុកតោត្រូវបានដាក់បញ្ចូលជាសម្បត្តិមនុស្សជាតិនៃអង្កការUNESCO ។

នៅក្នុងពិធីនេះ មានការចូលរួមពីលោក ស៉ឹមប្រឹម ប្រធានមន្ទីរអប់រុំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោក សេងសាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងនិងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវបរទេសបានចូលរួមផងដែរពិធីធ្វើឡើងនៅកីឡាដ្ឋានខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៣។

លោក ស៉ឹមប្រឹម ប្រធានមន្ទីរអបរុំខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍លើកឡើងថាការប្រកួតកីឡាប្រភេទ គុនល្បុកតោកន្លងមកធ្លាប់បានធ្វើនៅក្នុងខេត្តតែក្រោយមកត្រូវបានអាក់ខានទៅវិញដោយសារតែជម្ងឺកូវិដ១៩ ធ្វើអោយកីឡាគុណល្បិចកតោបានចាប់ផ្តើមឡើងវិញបន្ទាប់ពីប្រទេសយើងបានបើកឡើងនៅកីឡា sea gamesដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្អូន វ៉នសុក្រស្រីពិសិដ្ឋ អ្នករៀបចំការប្រកួតកីឡាគុនល្បុកតោហើយក៏ជាម្ចាស់មេដៃប្រាក់នៃការប្រកួតsea games កន្លងទៅបានអោយដឹងនៅថ្ងៃទី៣០វិច្ឆិការ២០២៣នេះលោករៀបចំពិធីនេះឡើងដោយមានការសហការគ្នាដើម្បីចូលរួមអបអសាទគម្រប់ខួបមួយឆ្នាំនៃការដាក់បញ្ចូលគុនល្បុកតោក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូប៏នៃមនុស្សជាតិថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២២និងថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៣។
ប្អូនប្រុសបានអោយដឹងទៀតថាការដែលរៀបចំប្រកួតនៅឆ្នាំ២០២៣នេះដោយបានដាក់ឈ្មោះថា.អ្នកស្នងមរតកគុនល្បុកតោនេះឡើងចង់បំផុសអោយប្អូនទាំងអស់ងាកមកលេងកីឡានាំមកនូវសុខភាពល្អ.រហ័សរហួនមិនស្ពឹករពន់.វ័យឆ្លាត់និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀននិងគ្រឿងអបាយមុខផ្សេងៗ។

ប្អូន វ៉នស្រុក្រស្រីពិសិដ្ឋ បានអោយដឹងទៀតថាការប្រកួតនេះមានកីឡាក ១២នាក់មកពីបណ្តាខេត្តផ្សេងៗមានមកពីសៀមរាប.តាកែវ.រាជធានីភ្នំពេញនិងខេត្តកំពង់ឆ្នាំងឈ្ន:៦នាក់ចាញ់៦នាក់ក្នុងនោះក៍មានកីឡាការនីបានចូលរួមប្រកួតផងដែរ ។

ជាចុងក្រោយប្អូនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តយើងមេត្តាជួយគាំទ្រវិស័យកីឡាមួយនេះកំអោយបាត់បង់ហើយឆ្នាំក្រោយនេះនិងមានរៀបចំធ្វើឡើងទៀតនិងមានគូល្អមកពីតាមបណ្តាខេត្តផ្សេងៗចូរួមប្រកួតបន្តទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *