រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំបំពាក់កាម៉េរាសុវត្ថិភាពតាមភ្លើងស្តុបនិងទីប្រជុំជនសំខាន់ៗឆាប់ៗនេះហើយ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅសាលប្រជុំសាលាខេត្ត បានមានប្រសាសន៍ នៅក្នុងការដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តថា រដ្ឋបាលខេត្តនឹងបំពាក់កាម៉េរ៉ាវីដេអូនៅតាមភ្លើងស្តុបនិងទីប្រជុំជនសំខាន់ៗ ដើម្បីចាប់យករូបភាពអ្នកបើកបរយានយន្តបំពានច្បាប់ភ្លើងស្តុបបង្កការគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរស្ទើរាល់ថ្ងៃ។

ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ករណីចាំបាច់បំផុតដែលរដ្ឋបាលខេត្តត្រូវរៀបចំបំពាក់បន្ទាន់ក្នុងគោលបំណងឲ្យសមត្ថកិច្ច ងាយស្រួលក្នុងការតាមដាមនិងមានវិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកបើកបរយានយន្ត ទោចក្រយានយន្តណាបំពានច្បាប់ចរាចរណ៍ទាំងនោះមិនអាចអត់ឱនបានឡើយ ដើម្បីរក្សាការពារអាយុជីវិតប្រជាពលរដ្ឋជាពិសេសកុមារ។

ចំពោះបញ្ហាគ្រឿងញៀន បើពិនិត្យទៅឃើញថា សព្វថ្ងៃនៅកើតមានស្ទើគ្រប់ទីកន្លែង ហើយការបង្កាបង្រ្កាបរបស់មន្ត្រីជំនាញនៅមានកម្រិត កត្តាទាំងនេះគឺ ទាមទាឲ្យមានកិច្ចសហការនិងចូលរួមពីគ្រប់ភាគីទាំងអស់ មិនអាចពឹងផ្អែកទៅលើសមត្ថកិច្ចទាំងស្រុងនោះទេ សូមកុំឲ្យសមត្ថកិច្ច ដែលមានតួនាទីភាកិច្ចបង្ក្រាបគ្រឿងញៀន បែទៅជាអ្នកជួញដូរគ្រឿងញៀនវិញដូចពាក្យថា (ដៃម្ខាងចាប់ ដៃម្ខាងហុច)ប្រសិនបើ រកឃើញករណីបែបនេះមែននោះក្នុងនាមរដ្ឋបាលខេត្តនិងក្នុងនាមគណបញ្ជាការឯកភាពខេត្តត្រូវតែមានវិធានការស្នើទៅថ្នាក់លើ ចាត់វិធានការទៅតាមផ្លូវច្បាប់។

ចំពោះមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុងត្រូវពិនិត្យ តាមដាននូវរាល់សកម្មភាពការងារប្រចាំថ្ងៃឲ្យ បានល្អិតល្អន់ច្បាស់លាស់ត្រឹមត្រូវទាំងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបម្រើសេវាសាធារណៈនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងចូលរួមបន្តទប់ស្កាត់បទល្មើសគ្រប់ប្រភេទដូចជាក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ មុខសញ្ញាជួញដូរ ចោរកម្ម បទល្មើសព្រៃឈើ ជលផលជាដើម។

ឯកឧត្តម ខូយ រីដា បានថ្លែងជម្រាបជូនថា ក្នុងអាណត្តិដឹកនាំរដ្ឋបាលខេត្តដោយចាប់ពីពេលនេះទៅឯកឧត្តមប្តេជ្ញាយ៉ាងមុះមុតក្នុងការអភិវឌ្ឍន៍ជាខេត្តស្រុកកំណើតដោយសហការជាមួយវិស័យឯកជននិងសប្បុរសជន ឲ្យកាន់តែលេចធ្លោមួយកម្រិតថែមទៀត គឺជំហានទី២នេះរៀបចំបណ្តាញភ្លើងចាប់ពីរង្វង់មូលផ្តិលដល់ចំណុចផ្លូវចូលបូជនីយដ្ឋានឃ្លាំងមឿងនិងលោកជំទាវខាន់ ខៀវដោយប្រើប្រាស់សូឡាពន្លឺព្រះអាទិត្យវិញជំនួសភ្លើងអគ្គិសនី សន្សំថវិកាយកទៅជួយអភិវឌ្ឍន៍ស្រុកតាលោសែនជ័យនិងស្រុកផ្សេងៗទៀត។

នៅគ្រប់បណ្តាស្រុក ក្រុងត្រូវអនុវត្តដូចគ្នាទាំងដងផ្លូវនិងទាំងក្នុងទីប្រជុំជនត្រូវមានភ្លើងសូឡាបំភ្លឺឲ្យថ្ងៃដូចយប់ យប់ដូចថ្ងៃដោយឡែករដ្ឋបាលសាលាក្រុងនិងស្រុកកណ្កៀងចុះទៅផ្សព្វផ្សាយនិងពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងទាំងត្រើយខាងលិចនិងត្រើយខាកើតចាប់ពីស្ពានអាកាសរហូតដល់ស្ពាន ដែក(ស្ពានរថភ្លើង)រុះរើសំណង់ អណាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍ គឺសំដៅធ្វើយ៉ាងណាឲ្យខេត្តមួយនេះកាន់តែមានភាពទាក់ទាញភ្ញៀវជាតិ អន្តរជាតិនិងឈានទៅធ្វើការប្រឡងប្រណាំងជាមួយខេត្តផ្សេងៗទៀត។

ចំពោះទិសដៅផែនការសកម្មភាពបន្ទាប់ឯក ឧត្តម បានលើកយកចំណុច សំ ខាន់ៗមួយចំនួនត្រូវពង្រឹងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ អនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុច បង្កាបង្ក្រាបគ្រឿងញៀន ព្រៃឈើ ជលផល។

បន្តរៀបចំដីបម្រុងទុករបស់រដ្ឋ ចុះបញ្ជីដីរដ្ឋ រួមគ្នាការពារឲ្យបាននិងអនុវត្តអនុក្រិត្យលេខ២៤៥ស្តីពីរៀបចំធ្វើប្លងកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្របតាមគោលការច្បាប់ពោលគឺអនុវត្តឲ្យល្អបំផុត និងជម្រះឲ្យស្អាត ក្នុងនោះ ដីស.ជ.ណ នៅឃុំអូរសោម ស្រុកវាលវែងជាង១៥៦ហិកតាត្រូវទប់ស្កាត់និងសម្អាតបញ្ហាសេសសល់ពោលគឺអនុវត្តជីដីរដ្ឋ រួមគ្នាការពារឲ្យបាននិងអនុវត្តអនុក្រិត្យលេខ២៤៥ស្តីពីរៀបចំធ្វើប្លងកម្មសិទ្ធិជូនប្រជាព និងដី ស.ជ.ណ ស្រុកក្រគរ៥៤០១ហិកតា មានបណ្តឹងច្រើន​ហើយ រដ្ឋបាលខេត្តរៀបចំក្រុមការងារចុះអនុវត្ត។

ជាមួយគ្នានោះអនុគណកម្មការត្រូវរៀបចំកម្មវិធីពិធីអកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែឲ្យបានល្អប្រសើរទៅតាមប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី២៦-២៧-២៨ខែវិច្ឆិកាឆ្នាំ២០២៣ទទួលបានជោគជ័យ៕

នៅថ្ងៃទី២៤វិច្ឆិការ២០២៣នេះ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *