ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញ ជួបសំណេះសំណាលនិងជូនដំណើរទូក អុំ និង ចែកស្បៀងអាហារដល់កីឡាករអុំទូក ត្រៀមចូលរួមក្នុងពីធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី អមដំណើរដោយ អ្នកតំណាងរាស្រ្ត គណអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាបនជុំវិញខេត្តបានអញ្ជើញចូលរួមជួបសំណេះ សំណាលជាមួយ ក្រុមកីឡាករ កីឡាការនី ទូកអុំ ទូកចែវ នៅមុនពេលចេញដំណើរទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអំទូកអកអំបុកសំពះព្រះខែផងដែរ ។

ដែលពិធីនេះបានធ្វើឡើងនៅវត្តកំពង់ត្រឡាចក្រោម ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ។

លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំនេះខេត្តកំពង់ឆ្នាំង បានបញ្ជូនទូកអុំ ទូកចែវ ចំនួន ២៩ ទូក  ក្នុងងនោះទូកចែវបុរស១៧ទូក ទូកចែវនារី១ទូក  ទូកអុំបុរសខ្នាតវែងចំនួន២ និង ទូកអុំបុរសខ្នាតអន្តរជាតិចំនួន៩ទូក បានដាក់អោយទៅចូលរួម អុំនិងចែវប្រណាំងនៅរាជធានីភ្នំពេញ ដែលមកពីក្រុង ស្រុកចំនួន៦ និង មានកីឡាករ កីឡាការនីសរុបចំនួន ១៦៧៣នាក់ ក្នុងនោះស្រីចំនួន ១២២នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថានាឆ្នាំនេះប្រទេសកម្ពុជាបានរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ឡើងវិញ បន្ទាប់ត្រូវបានអាក់ខានពីការរីករាលដាលនៃជំងឺកូវីដ១៩ ហើយឆ្នាំនេះបានរៀបចំឡើងនាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនេះ ខេត្តកំពង់ឆ្នាំងបានបញ្ជូនទូកចំនួន២៩ទូក ដែលមានកីឡាកចំនួន១៦៧៣នាក់ផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានធ្វើការផ្តាំផ្ញើរដល់កីឡាកទាំង ក្នុងពេលទៅចូលរួមប្រណាំងទូកនៅក្នុងទីក្រុងភ្នំពេញ ត្រូវគោរពវិន័យ និងអនុវត្តអោយបានល្អតាមការណែនាំ របស់គណៈកម្មការជាតិរៀបចំបុណ្យអុំទូក ។

ក្នុងនោះ កីឡាករទាំងអស់ត្រូវតែថែទាំសុខភាពអោយបានល្អ ពេលមានបញ្ហាសុខភាពត្រូវទៅព្យាបាលជាមួយក្រុមគ្រូពេទ្យដែលប្រចាំការក្នុងពិធីបុណ្យអុំទូកអោយបានទាន់ពេលវេលា ក្នុងពេលសំរាកស្នាក់នៅ និងក្រោយពេលស្នាក់នៅត្រូវមានអនាម័យអោយបានល្អ ។

ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានចែកជូនអំណោយដល់ក្រុមកីឡាក ដែលបានចូលរួមផងដែរ និង បានអញ្ជើញទស្សនាប្រណាំងសាកល្បងនៅវត្តកំពង់ត្រឡាចក្រោមដោយមួយទូកៗទទួលបានអង្ក២០០ គីឡូក្រាម .មី១០កេះ.ទឹកសុទ្ធ១០កេះ ទឹកត្រី១០យួរ ទឹកស៉ីអ៉ីវ១០យួររួមនិងថវិការមួយចំនួនផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *