សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាព ចរាចរ ណ៍ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបសហការជាមួយមន្ទីរសាធារណៈការខេត្ត និង នគរ បាលចរាចរណ៍ខេត្ត បានបើកយុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះនៅក្នុងបរិវេណវិទ្យាល័យ១០មករា១៩៧៩ ។ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានមានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោល បំណង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និសិត្ស អាជីវករ ប្រតិបត្តិករទេសចរណ៍ និងសាធារណៈជនឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ដោយមានការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរបើកបរគោរពតាមល្បឿនកំណត់ បើកបេចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគោរពសិទ្ធជនពិការ និងទុកសិទ្ធិអាទិភាព ជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអាត្រាពិការស្លាប់ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថា ក្នុងនាមលោកជំទាវផ្ទាល់បានកត់ សម្គាល់ថាទោះបីមានផ្លូវដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ដូចជាពេលបច្ចុប្បន្ននេះក៍ដោយ ក៍អ្នកប្រើប្រាស់ផ្លូវមួយចំនួន មានចំណេះដឹងទាក់ទងនឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅមានកម្រិតនៅឡើយ ហើយវាជាបញ្ហាប្រឈមលើគ្រោះថ្នាក់ចរាចរណ៍ដែលនព្តាលឱ្យមានការខាតបង់ធនធានមនុស្ស សេដ្ឋកិច្ចគ្រួសារ សង្គម និងប្រទេសជាតិផងដែរ ។ លោកជំទាវបន្ថែមទៀតថា នៅក្នុងប្រទេសកម្ពុជាទាំងមូលការគ្រោះថ្នាក់ចរាចរណ៍បានបន្តប៉ះពាល់ដល់អាយុជីវិតមនុស្សជារៀងរាល់ថ្ងៃ រងរបួសធ្ងន់ក្លាយខ្លួនជាជនពិការ និងបែកបាក់គ្រួសារ ដែលជាហេតុបង្ករឱ្យមានស្ត្រីមេម៉ាយ កូនកំព្រាជាដើម។ លោកជំទាវ ទុយ ជិ ក៍បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាដើម្បីចូលរួមទប់ស្កាត់នូវបញ្ហាខាងលើនេះយើងទាំងអស់គ្នាត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា សំដៅរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមាននៅកម្រិតទាបបំផុត និងស្របតាមផែនការជាតិទសវត្យរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ដែលបច្ចុប្បន្នអាជ្ញាធរមានសមត្ថិច្ចខេត្តបានប្រឹងប្រែងឆ្លើយតប និងពង្រឹងវិធានការរិតបន្តឹងច្បាប់តាមរយៈការប្រើប្រាស់កំលាំងដែលមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធការងារសុវត្ថិភាពចរាចរណ៍ផងដែរ ។ តាមរបាយរការណ៍សង្ខេបរបស់លោកវរសេនីយ៍ទោ ឆាន ប៉ូឡូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានបញ្ជាក់ថា៖ ក្នុង ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣នេះ នៅក្នុងខេត្តសៀមរាបមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣បើប្រៀបធៀបឆ្នាំដូចគ្នាថ្ងៃខែឆ្នាំ២០២២គឺ ៖ករណីគ្រោះថ្នាក់ចរាចរណ៍ ៩០/១១៤ករណីរយចុះ៥៤ករណី (ថយចុះ៣៨%). គ្រោះថ្នាកបណ្តាលឱ្យស្លាប់ ៧៦/១៣៦ នាក់ថយចុះ៦០នាក់(ថយចុះ៤៤%). របួសធ្ងន់៧៤/៧២នាក់កើនឡើង២នាក់(កើនឡើង៣%).របួសស្រាល ៥២/៦០នាក់ថយចុះ៨នាក់ (ថយចុះ១៣%).ខូចខាតម៉ូតូ ៩៤/១៣១ គ្រឿងថយចុះ៣៧គ្រឿង .ខូចខាតរថយន្ត៣៧/៦៦ថយចុះ២៩គ្រឿង និងករណីខូចខាត កង់៦/៦គឺស្មើគ្នា ។ សូមជម្រាបផងដែរថា នៅក្នុងយុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលនេះគឺក្រុមការងារបានបែងចែកជា៥គោលដៅគឺមាន ៖១/ ទីតាំងភ្លើងសញ្ញាចរាចរណ៍ចុងកៅស៊ូ .២/ ទីតាំងភ្លើងសញ្ញាចរាចរណ៍ផ្លូវលោកតាណឺយ ។៣/ ទីតាំងភ្លើងសញ្ញាចរាចរណ៍សួនច្បារព្រះរាជដំណាក់.៤/ ទីតាំងភ្លើងសញ្ញាចរាចរណ៍ សណ្ឋាគារសុខា និងទី៥/ ទីតាំងភ្លើងសញ្ញាចរាចរណ៍ វិទ្យាល័យ សម្តេចឪ ។ ហើយនៅក្នុងការចុះយុទ្ធនាការនេះដែរគឺដើម្បីអប់រំផ្សព្វផ្សាយ ការចែកខិតប័ណ្ណអប់រំផ្សព្វផ្សាយដល់ប្រចាពលរដ្ឋ និងសាធារណ៖ជនឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកនិងស្លាកសញ្ញាចរាចរណ៍នានានៅតាមដងផ្លូវ ។ជាមួយគ្នានោះផងដែរក្រុមការងារក៍បានរៀបចំជាសនួរចម្លើយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីទទួលរង្វាន់បានចំនួន៧០មួកការពារសុវត្ថិភាពហើយបានបិទចំណាំងផ្លាតតូចធំនៅតាមយានយន្តអ្នកដំណើរបានចំនួន៥០០សន្លឹក .ចែកសៀវភៅពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោកបានចំនួន២,០០០ក្បាល.សៀវភៅអ្វីដែលអ្នកបើកបរគួរយល់ដឹងចំនួន២,០០០ក្បាល. រូបភាពពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ខិតប័ណ្ឌខ្ញុំអាចធ្វើបាន រូបសញ្ញាចរាចរ និងប្រកាសសំខាន់ៗ ជាង៦,០០០ពសន្លឹកទៀតផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *