លោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា បើកប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ និងប្រគល់ត្រាមូល លិខិតសរសើរ ជូនមន្រ្តីនគរ បាលជាតិ” នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

តាកែវ៖ ព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក​ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តតាកែវ​ មានរៀបចំពិធី”ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែវិច្ឆិកកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៣។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង​ លោក​នាយការិយាល័យជំនាញ​ទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារសេនាធិការ គ្រឿងញៀន សណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ និងសន្តិសុខ នៃអធិការដ្ឋានគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង១១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០។ ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ត្រី ម៉ក់ ង៉ែតសុវណ្ណរ៉ា នាយរងការិយាល័យសរុបផែនការ អានរបាយការណ៍ស្វាគមន៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តន៍ការងារបន្តខែធ្នូ ឆ្នាំ២០២៣ ជូនអង្គពិធីជ្រាប។ បន្ទាប់មកលោកអធិការក្រុង ស្រុកចំនួន០៦ ស្រុកព្រៃកប្បាស ស្រុកត្រាំកក់ ក្រុងដូនកែវ ស្រុកសំរោង ស្រុកគិរីវង់ ស្រុកទ្រាំង និងលោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ បានឡើងធ្វើបទបង្ហាញជូនដល់អង្គប្រជុំជ្រាប ពាក់ព័ន្ធ”ស្តីពីការប្រឈមនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង”។
លោក ឧត្តមសេនីយ៍ទោ ស្នងការ បានមានមតិពាក់ព័ន្ធណែនាំរួមក្នុងឱកាសនោះ ព្រមទាំងពាំនាំនូវប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ផ្តាំផ្ញេី ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្នុងនាមលោក ឧត្តមសេនីយ៍ទោ ស្នងការផ្ទាល់សូមធ្វើការកោតសរសេីរចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនាពេលកន្លងមកបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត និងអនុវត្តឲ្យបានយ៉ាងសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ពង្រឹងប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃគ្រប់បណ្តាអង្គភាព ក៏ដូចជាផែនទាំង១៣ ត្រូវផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹងវិន័យលេខៈ០០៦ របស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រៀមកម្លាំងប្រចាំការជានិច្ច២៤ម៉ោងលើ២៤ម៉ោងចេញល្បាតចល័តក្នុងមូលដ្ឋាន ដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហេតុ បន្តផ្សព្វផ្សាយតាមវេទិការសាធារណៈ ស្តីពីបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បន្តស្រាវជ្រាវទីតាំងបញ្ចាំទាំងឡាយណាដែលមានច្បាប់ និងអត់ច្បាប់ ត្រូវក្តាប់មុខសញ្ញាចាស់ ថ្មីទើបចេញពីពន្ធនាគាខេត្តទៅរស់នៅមូលដ្ឋានវិញ និងការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បន្តជម្រុញលើកកំពស់មន្រ្តីនគរបាលគ្រប់រូបដែលខិតខំប្រឹងប្រែងធ្វើការងារកន្លងមកមានស្នាដៃល្អ ត្រូវតែលើកចិត្តផ្តល់ជារង្វាន់ លិខិតសរសើរ ប័ណ្ណសរសើរ ឋានន្តរស័ក្តិ ឋានៈតួនាទីផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *