កំពង់ឆ្នាំង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បន្តសកម្មភាពចុះបង្ក្រាបបទល្មើស នេសាទរបាំង ស្បៃមុងជាបន្តបន្ទាប់ និងដុតបំផ្លាញចោល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទី១៖កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង,ផ្នែករដ្ឋបាលជលផលកំពង់សាទ,សង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក,សហ
គមន៍នេសាទព្រែកឆ្ដោរ,សហគមន៍នេសាទភូមិថ្មី,សហគមន៍នេសាទភ្លងសែនជ័យ,សហគមន៍ប្រាសាទកោះធំ,សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ,សហគមន៍នេសាទស្វាយរំពារ ប្រើប្រាស់កម្លាំងសរុបចំនួន១៤ នាក់ មធ្យោបាយបាឡាស្មាច់ ០៤គ្រឿងបានចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅចំណុចព្រែកតាប៉ាល់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារចំរុះបានធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។
ក្រុមទី២៖ សហការមួយនគបាលរដ្ឋបាលឃុំពាមឆ្កោកនិងសហគមន៍នេសាទ កម្លាំងសរុបចំនួន១៤នាក់មធ្យោបាយការណូតចំនួន០២ គ្រឿងចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅព្រែកភ្លងនិងបឹងភ្លង ក្នុងភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារចំរុះបានធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។
ក្រុមទី៣៖សហការជាមួយប៉ុស្តិ៍រដ្ធបាលឃុំកំពង់ត្រឡាចនិងសហគមន៏ភូមិព្រែកគន្លង ,សហគមន៍នេសាទកំពង់ត្រឡាច កម្លាំងសរុប០៦នាក់ និងមធ្យោបាយបាឡាស្មាច់១គ្រឿង បានចុះល្បាតចំណុចឃុំច្រេស (បឹងធំ) ស្រុកកំពង់ត្រឡាចប្រទះឃើញសកម្មភាពនេសាទដោយរបាំងស្បៃមុងជាលទ្ធផលរុះរើបំផ្លាញចោល របាំងស្បៃមុង០៣ករណី ចំនួន ២៩កន្លែង ប្រវែង ១២៣០ម លូស្បៃមុង ចំនួន ២៩គ្រឿង បង្គោលចំនួន ៥១០ ដើម និងចាក់លែងត្រីចំរុះចំនួន៨៥ គគ្រ ចូលដែននេសាទវិញ៕