ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង។នៅតែបន្តចុះរុះរើកដុតបំផ្លាញចោល។នៅឧបករណ៍នេសាទនៅក្នុងស្រុកពីរគឺសុខជល់គីរីនិងស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នេះខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង។នៅតែបន្តចុះរុះរើកដុតបំផ្លាញចោលនៅឧបករណ៍នេសាទុសច្បាប់នៅក្នុងស្រុកពីរគឺស្រុកជល់គីរីនិងស្រុកកំពង់ត្រឡាច

លោក.លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការណ៍ជាមួយគណៈបញ្ជាការឯកភាពស្រុកជលគិរី នគគបាល.កងរាជអាវុធហត្ថ.អាជ្ញាធស្រុកនិងហសគមន៍នេសាទសរុប៣៥នាក់ប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពបាឡាស្មាច់ ៨ គ្រឿង ដឹកដោយនាយខណ្ឌរដ្ឋបាលជលផលខេត្ត ។

លោកនាយខណ្ឌរដ្ឋបាលជលផលបានអោយដឹងថានៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង នៅចំណុចបឹងធំ ក្នុងភមិសាស្ត្រភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះក្រុមការងារបានធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងមានរបាំងស្បៃមុង២៨កន្លែងប្រវែង១៨២០ម៉ែត្រ.លូស្បៃមុង២៨គ្រឿង.បង្គោល៤៩៥ដើមចាក់លែងកូនត្រីចម្រុះ១៨៥គីឡូចូលក្នុងបឹងធម្មជាតិវិញផងដែរ ។

ដោឡែកក្រុមទី២:សហការជាមួយប៉ុស្តិរដ្ធបាល.ឃុំអំពិលទឹកនិងសហគមន៏ភូមិព្រែកគន្លង,កំពង់ត្រឡាចក្រោម,សហគមន៍សំរិទ្ធជ័យដឹកនាំដោយលោក អ៊ួ ចាន់ធានាយសង្កាត់ប្រើប្រាស់កម្លាំងសរុប៩នាក់ និងមធ្យោបាយបាឡាស្មាច់២គ្រឿង បានចុះល្បាតចំណុចឃុំអំពិលទឹក ភូមិស្ទឹងស្ងួត, អំពិលទឹក ស្រុកកំពង់ត្រឡាច បានប្រទះឃើញសកម្មភាពបទល្មើសនេសាទដោយរបាំងភ្ជឹតព្រែក១កន្លែង និងរបាំងស្បៃមុងក្រុមការងារបានឯកភាពរុះរើនិងបំផ្លាញនៅនឹងកន្លែង១កន្លែងប្រវែង១៥មាត់លបឬស្សី២គ្រឿងបង្គោល៤០ដើមព្រួលឬស្សី១០ផែន។

ក្រុមទី៣៖សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបទល្មើសជលផលថ្នាក់ជាតិប្រចាំការនៅកន្លែងអភិរក្សជ្រោយស្តីដឹកនាំ ដោយនាយរងអធិ ការដ្ឌានរដ្ឌបាជលផលខាងត្បូងបឹងទន្លេសាប កំលាំងសរុបចំនួន ១០ នាក់ មធ្យោបាយកាណូតចំនួន ២គ្រឿង
បានចុះបង្ក្រាបបទល្មើស (រុញជន) នៅចំណុចជ្រោយផ្កាយ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
    *លទ្ធផលទទួលបាន១បទល្មើសរុញជនចំនួន១ករណី ដកហូតទូកបាឡាស្មាចំនួន៥គ្រឿង ដងជនចំនួន១០ដើម សាច់ជនចំនួន៥ មាត់វត្ថុតាងស្បៃមុង.លបលូធ្វើការដុតកម្ទេចចោក ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *