ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយកម្លាំងអធិការដ្ឋាន នគ បាលស្រុកជលគីនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងចំណុចភូមិថ្មីឃុំជលសា

 កំពង់ឆ្នាំង៖ កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយកម្លាំងអធិការដ្ឋាននគបាលស្រុកជលគីរីនិងសហគមន៍នេសាទនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិថ្មីនៃស្រុកជលគីរី ។

លោក ខៀវសុផាន់ណារិទ្ធ នាយផ្នែករដ្ឋបាលជលផល កំពង់ប្រាសាទ បានឲ្យដឹងថា កម្លាំងជំនាញបានបន្តចុះល្បាត នៅក្នុងភូមិថ្មីឃុំជលសានៃស្រុកជលគីរី បានប្រទះឃើញមានបទល្មើសរបាំងស្បៃមុង និងរបាំងរាំងភ្ជឹតព្រែក ដោយសម្រេចធ្វើការរុះរើ និងបំផ្លាញចោល នៅនឹងកន្លែង តែម្តង នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៣។

លោក ខៀវសុផាន់ណារិទ្ធ បញ្ជាក់ឲ្យដឹងថាកម្លាំងចុះធ្វើសកម្មភាពចំនួន១៥នាក់ ការណូតធ្វើសកម្មបាឡាស្មាច់៣ធ្វើធ្វើសកម្មភាពនៅចុះណុចភូមិថ្មីឃុំជលសាស្រុកជលគីរី។

ជាលទ្ធផលក្រុមការងារបានធ្វើការបង្ក្រាបរុះរើបំផ្លាញចោលស្បៃមុងមាន១៣កន្លែង ប្រវែង១៥០០ម៉ែត្រ លូស្បៃមុង ចំនួន១៣គ្រឿង និងបង្គោលចំនួន ៣០០ដើម  និងចាក់លែងត្រីចម្រុះ ចំនួន៥០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

លោកនាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ការនេសាទឧបករណ៍របាំងស្បៃមុងនិងរបាំងសាច់អួនក្រឡាញ់ញឹកខុសពីច្បាប់ស្ដីពីជលផល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *