លោកស្រី ប៉ុក ណាឌី អញ្ជើញជាអធិបតីវេទិកាពិ គ្រោះយោបល់ស្តី ពីវិស័យពិការភាព

ពោធិសាត់៖ លោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តនិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាអធិបតី វេតិកាពិគ្រោះយោបល់ស្តីពីវិស័យពិការភាព ឆ្ពោះទៅរកសង្គមមួយដែលមានឱកាសស្មើភាពគ្នាសម្រាប់ជនពិការបែប និរន្តរភាព រៀបចំឡើងដោយ អង្គការអភិវឌ្ឍន៍សេវាកម្មជនពិការនិងគាំទ្រមូលនិធិពីអង្គការ(PAfID)ដើម្បីអនុវត្តគម្រោងកម្មវិធីខេត្តពោធិ៍សាត់និងខេត្តបាត់ដំបង ដែលបានប្រារព្ធធ្វើនៅមជ្ឈ មណ្ឌលបណ្តុះបណ្តាលបរិយាបន្ន ស្ថិតក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់មានអ្នកចូលរួមចំនួន ៦០នាក់ នៅថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២៣។

លោកផែង សំណាង នាយកអង្គការ អភិវឌ្ឍន៍សេវាកម្មជនពិការខេត្តពោធិ៍សាត់ បានថ្លែងថាវេទិកាពិគ្រោះយោបល់ស្តីពីវិស័យពិការភាពនាពេលនេះក្រោមកិច្ចសហប្រតិបត្តិការនិងគាំទ្រមូលនិធីពីអង្គការ(PATID) ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងតំណាងជនពិកាមកពីបណ្តាឃុំ សង្កាត់ ស្រុក ក្រុងនៃខេត្តពោធិ៍សាត់។

វេទិកានេះមានគោលបំណងលើកកម្ពស់បង្កើនការយល់ដឹងដល់ជនមានពិការភាពនិងអ្នកងាយរងគ្រោះឲ្យកាន់តែប្រសើរឡើងតាមរយៈការផ្សព្វផ្សាយ ពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាដោយមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត។ក្នុងនាមនាយកអង្គការអភិវឌ្ឍន៍សេវាកម្មជន ពិការខេត្តពោធិ៍សាត់រំពឹងទុកថា បញ្ហាជនមានពិការភាពនៅក្នុងមូលដ្ឋានសូមលើកឡើងដើម្បីរកដំណោះស្រាយរួមគ្នាឲ្យកាន់តែប្រសើរ។ គំនិតនិងអនុសាសន៍ល្អៗត្រូវបានផ្តល់ដោយវាគ្មិននិងចងក្រងជាឯកសារសម្រាប់រៀបចំផែនការ សកម្មភាព លើវិស័យពិការភាព។ជនមានពិការភាពនិងអ្នកចូលរួមកាន់តែយល់ច្បាស់ពីគោលការណ៍នានានិងដាក់បញ្ចូលពិការភាពឆ្ពោះទៅរកសង្គមមួយដែលមានឱកាសស្មើភាពគ្នាសម្រាប់ជនពិការបែបនិរន្តរភាព។

លោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តនិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្រេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឡែកនៅខេត្តពោធិ៍សាត់ដែលមានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការកាត់ បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ហើយបរិយាបន្នពិការភាពក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការនេះ គួបផ្សំនឹងកម្មវិធី អភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋានជាច្រើន។

ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូរអភិវឌ្ឍន៍និងវិស័យឯកជន នៅក្នុងខេត្ត បាននឹងកំពុងធ្វើការរួមគ្នាដើម្បីធានាថា មិនមានជនពិការភាពនិងជនងាយរងគ្រោះណាម្នាក់ត្រូវបានទុកចោលនោះទេគឺត្រូវតែយកចិត្ត ទុកដាក់និងលើកកម្ពស់ការយល់ដឹងពីគោលនយោបាយនានានិងភាពប្រទាក់ក្រឡានៃបញ្ហាការរស់នៅរបស់ពួកគាត់ក្នុងការអភិវឌ្ឍន៍សហគមន៍។

តាមរយៈវេទិកានេះលោកស្រីសូមឲ្យជនមានពិការភាពត្រូវលើកជាសំណួរ សំណូមពរដែលកើតមានក្នុងគ្រួសារក្តីក្នុងសហគមន៍ក្តី ដើម្បីឲ្យ វាគ្មិន តំណាងមន្ទីរ អង្គភាពនិងស្ថាបនពាក់ព័ន្ធធ្វើការសម្របសម្រួលនិងឆ្លើយទៅវិញមានភាព រលូន បើដោះស្រាយនៅពេលនេះមិនទាន់បានក្រុមការងារយកនូវសំណួរនិងសំណូមពរទៅពិនិត្យ ពិភាក្សាហើយនឹងធ្វើការឆ្លើយតបនិងជម្រាបជូនដំណឹងជាលាយលក្ខអក្សរដល់ម្ចាស់សំណួរនិងសំណូមពរ តាមកាលវេលាសមគួរ ទៅវិញតាម រយៈអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធ ។

គួរំលឹកថា វេទិកាពិគ្រោះយោបល់ស្តីពីវិស័យពិការភាពត្រូវបានវាគ្មិនមកពី មន្ទីរសង្គមកិច្ចខេត្ត បង្ហាញពីគោលនយោបាយនិងការគាំទ្រដល់ជនពិការនិងអ្នកងាយរងគ្រោះ មន្ទីរសុខាភិបាល បង្ហាញពីសេវាសុខាភិបាល មន្ទីរកសិកម្មបង្ហាញអំពីបន្សាំនិងបម្រែ បម្រួលអាកាសធាតុនិងមន្ទីរអប់រំបង្ហាញពីគោលនយោបាយនិងគាំទ្រវិស័យអប់រំព្រមទាំងមានសំណួរចម្លើយមួយចំនួនផងដែរត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *