កំពង់ឆ្នាំង៖ ក្រោយពីមានការចុះផ្សាយ៣គ្រួសារពិការភ្នែករួចមក លោក ប្រាក់វ៉ុន លេខា ធិការ គណៈកម្មការសាខាកាកបាទក្រហមខេត្ត និងលោក កែវ ពៅ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ កាកបាទក្រហមខេត្តនិងកាកបាទក្រហមស្រុកកំពង់លែងរួមនឹងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយកាកបាទក្រហមទៅចែកជូនប្រជាពលរដ្ឋមានជំងឺពិការងងឹតភ្នែក៤នាក់នៅក្នុង៣ គ្រួសារ រស់នៅក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង។
លោក អោក ហួត មេឃុំត្រងិល បានឲ្យដឹងថា ប្រជាពលរដ្ឋពិការងងឹតភ្នែកទាំងបួននាក់ខាងលើនេះរស់នៅក្នុងគ្រួ សារចំនួន ៣ រួមមាន ជនពិការភ្នែកទី ១.លោកតា សាត់ យុត អាយុ ៨៣ ឆ្នាំ ងងឹតភ្នែកមើលមិន ឃើញសោះរយៈពេលបីឆ្នាំហើយ ,ជនពិការទី ២.លោកយាយ អោក ហេន អាយុ ៦៣ ឆ្នាំ ងងឹតភ្នែករយៈពេលមួយឆ្នាំនេះ រស់នៅក្នុងបន្ទុកកូនបង្កើត និងកូនប្រសារ ដែលមានចំនួនសមាជិកសរុប ៦ នាក់។
ជនពិការទី៣ កុមារីឈ្មោះ ឃុតចន្ថា អាយុ ១៥ឆ្នាំ ពិការភ្នែកទាំង២តាំងពីកំណើត រស់នៅក្នុងបន្ទុកឪពុកឈ្មោះ អ៊ុនសាម៉េតអាយុ ៤១ ឆ្នាំជាកម្មករសំណង់ និងម្ដាយឈ្មោះ ស៊ុន ថាន អាយុ ៤១ ឆ្នាំជាកម្មកររោងចក្រ គ្រួសារនេះមានសមាជិកសរុបចំនួន៣នាក់ ឯជនពិការទី៤ នារីឈ្មោះ បូយ ស្រីល័ក្ខ អាយុ ១៩ ឆ្នាំ ពិការភ្នែកទាំងពីរ តាំងពីកំណើត រស់នៅក្នុងបន្ទុកឪពុកឈ្មោះ ប៊ូ វាន់ អាយុ៥២ឆ្នាំ ម្ដាយឈ្មោះឡាចជុំ អាយុ ៥២ឆ្នាំ ដែលមានសមាជិកសរុបចំនួន ៦ នាក់។
នៅក្នុងពេលប្រគល់អំណោយរបស់កាក បាទក្រហមលោក កែវពៅ និងលោក ត្តម ប្រាក់វ៉ុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខ ទុក្ខពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិប្រធា នគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ដែលជានិច្ចជាកាលតែង តែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រ ជាពលរដ្ឋក្រីក្រជួបការលំបាកជានិច្ច នឹងតែងតែឲ្យមន្ត្រីកាកបាទក្រហមចុះសួរសុ ខទុក្ខនិងនាំយកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។
លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន និងលោក កែវ ពៅ ក៏បានណែនាំក្រុមគ្រួសារនិងអាជ្ញាធរឃុំត្រូវនាំយកលោកតា សាត់ឃុត និងលោក យាយ អោកហេន ទៅព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យខេត្តដើម្បីព្យាបាលជំងឺភ្នែកដែលនឹងអាចព្យាបាលបាន។
ដោយឡែកអំណោយដែលបានចែក ជូនក្នុងពេលនេះជនពិការភ្នែកក្នុងម្នាក់ៗទទួលបាន អង្គរមួយការ៉ុងស្នើ និង២៥ គីឡូ មី ១កេះ ឃីតមួយកញ្ចប់ មានខោអាវមួយកំប្លេរ និង ថវិកា៣០ម៉ឺនរៀល ដោយ ឡែកយុវនារីពិការភ្នែកទាំងពីរតាំងកំណើតឈ្មោះ បូយស្រីល័ក្ខ ទទួលបានតែថវិកា ៣០ម៉ឺនរៀលប៉ុណ្ណោះ ព្រោះក្រុមការងារមិនបានត្រៀមស្បៀងអាហារជាមុន។
ជនពិការទាំងបួននាក់ និងក្រុមគ្រួសារអាជ្ញាធរមូលដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេច គតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ និងក្រុមការងារទាំងអស់ដែលបានយកអំណោយដ៏ថ្លៃថ្លាផ្ដល់ជូនពួកគា ត់។
ក្រុមគ្រួសារជនពិការភ្នែកទាំង៤នាក់ពួកគាត់ សូមគោរពជូនពរសម្ដេចឯកឧត្តមនិងក្រុមការងារទាំងអស់សូមជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រ ការនិងមានជ័យជំនះគ្រប់ភារកិច្ច៕