កំពង់ឆ្នាំង៖ លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនិងជាលេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែវិច្ចកាឆ្នាំ២០២៣ បានដឹកនាំក្រុមគ្រូពេទ្យឯកទេសជំងឺភ្នែក នៃមន្ទីរពេ ទ្យបង្អែកខេត្តកំពង់ឆ្នាំង ចុះទៅពិនិត្យព្យា បាលជំងឺពិការភ្នែកជូនប្រជាពលរដ្ឋ៤នាក់នៅក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់ លែង។
លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានឲ្យដឹងថាអ្នកជំងឺដែលក្រុមគ្រូពេទ្យឯកទេសភ្នែករបស់យើងបានពិនិត្យជម្ងឺពីការភ្នែកឲ្យនោះរួមមាន ១លោកតា សាត់ យុត អាយុ ៨៣ឆ្នាំ ងងឹតភ្នែក៣ឆ្នាំហើយ មើលមិន ឃើញទាល់តែសោះ ក្រោយពីក្រុមគ្រូ ពេទ្យឯកទេសពិនិត្យរួចបានឱ្យដឹងថាជំងឺភ្នែកលោកតា អាចនឹងទៅបក និងអាចព្យាបាលបាន គឺលាងកែវភ្នែក ហ្នឹងដុសខាត់បាតភ្នែក។
២.លោកយាយ អោកហេន អាយុ ៦៣ ឆ្នាំ
បានងងឹតភ្នែករយៈពេលមួយឆ្នាំហើយ
ក្រោយពេលពិនិត្យរួច ជំងឺភ្នែកលោកយា យអាចទៅបកភ្នែក និងព្យាបាលភ្នែកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបាន។
៣ កុមារីឈ្មោះ យុត ចាន់ថា អាយុ ១៥ ឆ្នាំងងឹតភ្នែកតាំងពីកំណើត។ក្រោយពេលពិនិត្យភ្នែករួចលោកគ្រូពេទ្យឯកទេសបានប្រាប់ថា ភ្នែករបស់នាងពុំមានកែវភ្នែកនោះទេ នៅប្រទេសកម្ពុជាយើងមិនអាចព្យាបាលបានឡើយ តែយើងអាចដាក់ ភ្នែកសុប្បនិម្មិតតែមើលមិនឃើញទេ។
៤យុវនារីឈ្មោះ ប៊ូយ ស្រីល័ក្ខ អាយុ១៩ ឆ្នាំនាងពិការភ្នែកតាំងពីកំណើត ភ្នែករបស់នាងមិនអាចព្យាបាលបាននោះទេនៅប្រទេសកម្ពុជាយើង ប៉ុន្តែបើនៅប្រទេសជឿនលឿនគេអាចដាក់គ្រាប់ភ្នែកថ្មីបានតែត្រូវចំណាយលុយច្រើនណាស់។ ករណីជំងឺភ្នែករបស់លោកតា សាត់ យុតនិងលោកយាយ អោកហេន លោកវេជ្ជប ណ្ឌិតប្រាក់វ៉ុន សំណូមពរដល់អាជ្ញាធរឃុំឲ្យជួយដឹកបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញឯកទេសភ្នែកធ្វើការបកភ្នែកនិងព្យាបាលភ្នែកជូនគាត់នៅថ្ងៃចន្ទឬអង្គារអាទិត្យក្រោយដោយមិនគិតប្រាក់នោះឡើយ។
លោក ឈៀងថារិទ្ធ ប្រធានក្រុមអ្នកសារ ព័ត៌មានខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ករណីកុមារីឈ្មោះ យុត ចាន់ថា និងយុវៈនារីឈ្មោះ ប៊ូយស្រីល័ក្ខ ដែលបានពិការភ្នែកតាំងពីកំណើតពួកនាងអាចទៅរៀនសូត្រអក្សរនិងយកជំនាញមកប្រើប្រាស់ដើម្បីចិញ្ចឹមជីវិតបាន នៅមណ្ឌលជនពិការនៅក្រុងភ្នំពេញ។
ពាក់ពន្ធនិងករណីនេះលោកសំណូមពរដល់អាណាព្យាបាលរបស់នាងទាំងពីរ សូមពិចារណា និងអប់រំកូនឱ្យស្ម័គ្រចិត្តទៅ រៀនសូត្រយកចំណេះវិជ្ជា និងជំនាញដើម្បីអនាគតរបស់ពួកនាង ដែលក្រុមអ្នកសារព័ត៌មានយើង អាចជួយឲ្យពួកនាងចូលរៀនសូត្របាន៕