លោកជំទាវ ឯម ប៉ុណ្ណានិងលោកជំទាវអាំងសុជាតា ខូយរីដាដឹកនាំប្រតិភូសួរសុខទុក្ខនិងចែកជូនសម្ភារៈ សិក្សាដល់សិស្សសាលាបឋមសិក្សាទួលលៀប

ពោធិ៍សាត់៖លោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងជាសមាជិការប្រតិបត្តិថ្នាក់កណ្តាល លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានដឹកនាំប្រតិដឹកនាំប្រតិភូ សួរសុខទុក្ខសំណេះសំណាលនិងចែកជូនសម្ភារៈសិក្សាដល់ក្មួយៗសិស្សានុ សិស្សចំនួន៦៦០នាក់សាលាបឋមសិក្សាទួលលៀប ស្ថិតនៅក្នុងឃុំមេទឹក ស្រុកបាកានខេត្តពោធិសាត់ដោយម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ ខ្មៅដៃ១និងថវិកា២ពាន់រៀល នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។បន្ទាប់ទស្សនាសិល្បៈ របាំជូនពរនោះរួចមក លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងលោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងសមាជិការប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ថ្នាក់កណ្តាល បានផ្ញើនូការនឹករលឹក សាកសួរសុខទុក្ខ ដោយមនោ សញ្ចេតនា អាណិត ស្រឡាញ់ដល់ក្មួយៗសិស្សានុសិស្សសាលាបឋមសិក្សាទួលលៀបទាំង៦៦០នាក់។ដោយអ៊ុំៗគិតថាក្មួយៗទាំងអស់គឺជាកូន ជាចៅ ដែលបាននឹងកំពុងសិក្សារៀនសូត្រ ពិតជាបានយល់ច្បាស់មកហើយថា ការសិក្សារៀនសូត្រជាបញ្ហាសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ព្រោះថាការសិក្សារៀនសូត្រ វានឹងផ្តល់នូវចំណេះដឹង ជំនាញ និងជាប្រទីបបំភ្លឺផ្លូវ សម្រាប់អនាគតដ៏រុងរឿងរបស់កូនៗ ចៅៗទាំងអស់គ្នា។ ទោះជាយ៉ាងនេះក្មួយៗមានវាសនាខ្ពស់ដែលបានមកសិក្សារៀនសូត្រនៅទីនេះ ដែលជាកន្លែងផ្តល់នូវចំណេះដឹងនិងកសាងជោគវាសនាមានអនាគតដ៏ល្អប្រពៃប្រសើរនេះដោតសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវទាំង២ ថ្លែងថា បើយោងតាមរបាយការណ៍របស់លោកនាយកសាលា បានឲ្យដឹងថា បច្ចុប្បន្នសាលា បឋមសិក្សាទួលលៀបមានអាគារ៦ខ្នង ស្មើនឹង១៦ថ្នាក់សិស្សមានចំនួន ៦៦០នាក់ ក្នុងនោះស្រី ៣២៣នាក់គ្រូ១៤នាក់ហើយអ្វីដែលល្អនោះគឺនៅឆ្នាំសិក្សា២០២២-២០២៣ សិស្សឡើងថ្នាក់បាន៨៧%ការបោះបង់ការសិក្សាគ្មាន។ លទ្ធផលទាំងនេះបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីកាតយកចិត្តទុកដាក់សិក្សារៀនសូត្ររបស់កូនៗ ចៅៗ ហើយមួយចំណែកទៀតបានការជួយជ្រោមជ្រែងនិងជម្រុញពីសំណាក់មាតាបិតា អាណាព្យាលសិស្ស អាជ្ញាធរដែនដីនិងអង្គការដៃគូរអភិវឌ្ឍន៍ផងដែរ។

ក្នុងឱកាសនេះអ៊ុំៗសូមផ្តាំផ្ញើដល់មាតាបិតា អាណាព្យាបាល ក្មួយៗសិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវតែខិតខំអនុវត្តការងារ ប្រឹងប្រែងនិងយកចិត្តទុកដាក់ទៅលើការបង្រៀននិងរៀនព្រមទាំងជម្រុញកូនចៅដែលគ្រប់អាយុចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា។

ប៉ុន្តែអ្វីៗដែលសំខាន់ជាងនេះទៅទៀតនោះ សូមឲ្យកូនៗ ចៅៗ ត្រូវយកពេលវេលារៀនសូត្រឲ្យបានច្រើន មិនត្រូវទុកពេលវេលាទំនេ ដើរលេង សេពគប់មិត្តមិនល្អ និងសូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាមូលហេតុដែលបំផ្លាញអនាគតនិងភាពសុខសាន្ត។

កូនៗ ចៅៗត្រូវចេះតស៊ូអំណត់អត់ធ្មត់និង ជម្នះរាល់ការលំបាកក្នុងជីវិតរស់ នៅទោះក្នុងកាលៈទេសៈណាក៏ដោយ បើមានករណីឬបញ្ហាប្រឈមណាមួយនោះយើងត្រូវផ្តល់ ដំណឹងដល់លោកគ្រូ អ្នកគ្រូនិងអាជ្ញាធរដែនដី ឲ្យបានដឹងនិងជួយដោះស្រាយឲ្យបានទាន់ពេលវេលា មិនត្រូវបោះបង់ការសិក្សា ដោយគ្មានមូលហេតុ មិនត្រូវធ្វើអ្វីតាមទំនើងចិត្ត មុនធ្វើអ្វីមួយត្រូវចេះគិតពិចារណាឲ្យបានល្អិតល្អន់ ជៀសវាង ជួបបញ្ហាបាត់បង់នូវអនាគត ត្រូវចេះគោរព ស្រឡាញ់សាមគ្គីគ្នា ចេះរស់នៅជាមួយគ្នានិងថែក្សាអនាម័យដើម្បីបង្ការជំងឺផ្សេងៗ ទៀតផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *