លោកជំទាវ កែវ ចិរិយា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមន៍សង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការ

តាកែវ៖ រសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកជំទាវ កែវ ចិរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍សង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយនិវត្តជនរបស់សមាគមន៍សង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការប្រមាណជិត១០០ នាក់។ ពិធីសំណេះសំណាលនេះ រៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរ នឹងក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច លោក ហោ បុណ្ណាវឌ្ឍ ប្រធានមន្ទីរសេដ្ឋកិច្ច រួមជាមួយថ្នាក់ដឹកនាំពន្ធដារ រតនាគារខេត្ត សាខាគយ និងរដ្ឋាករខេត្តចូលរួមផងដែរ ។
លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និង ការនឹករលឹក របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងតែផ្ដល់ការឧបត្ថម្ភគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ សំភារៈ ស្មារតី ជូនដល់និវត្តន៍ជនដែលជាអតីតមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោកជំទាវបានផ្ដាំផ្ញើដល់លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធានរតនាគារ លោកប្រធានសាខាពន្ធដារ និងលោកប្រធានសាខា គយនិងរដ្ឋាករ ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងខេត្តតាកែវ សូមប្រតិបត្តិតាមឱ្យបានខ្ជាប់ខ្លួននូវគុណតម្លៃស្ថាប័ននៃ កសហវ ដែលជាស្ថាប័នមានសមត្ថភាព និងឧត្តមភាព ប្រកបដោយគុណវគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល បេសកកម្មចូលរួមអនុវត្តលើ ការងារដទៃទៀត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលឈានទៅសម្រេចបានចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល និងវិសហមជ្ឈការដើម្បីការកសាងនិងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាលំដាប់។
លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា និវត្តជន គឺជានិម្មិតរូបនៃការអភិវឌ្ឍជាតិ រៀមច្បងពិតជាបានចំណាយពេលវេលាដ៏មានតម្លៃ រស់នៅជាមួយការនឿយហត់ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងកាលពីអតីតកាលទើបមានថ្ងៃនេះ ។
លោកជំទាវ កែវ ចរិយា បានថ្លែងថា ការបង្កើតសមាគមន៍សង្គហមិត្ត បុគ្គលិក មន្ត្រីរាជការ គឺដើម្បីឧត្តមប្រយោជន៍ជូនដល់មន្ត្រីរាជការក្រសួង ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលលោកជាប្រធានកិត្តិយសរបស់សមាគម ទៅអនុវត្តនូវមុខងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសាកសិទ្ធិភាព ក្នុងគោលបំណង ការផ្ដល់ ការឧបត្ថម្ភជួយគ្នាទៅវិញទៅមក រវាងសមាជិកសមាគមទាំងអស់ ដែលជាបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងមន្ត្រីរាជការទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានឱ្យកាន់តែរីកចម្រើន និងរឹងមាំឡើង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *