សមត្ថកិច្ចនគបាលស្រុកក្រគរ សហការ ជាមួយ នគបាលចរាចរណ៍ផ្លូវ គោកខេត្តឃាត់ខ្លួនជនសង្ស័យ័១នាក់លួចរត់យន្ត

ពោធិ៍សាត់៖ សមត្ថកិច្ចនគបាលស្រុកក្រគបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្រោយធ្វើសកម្មភាពលួចយករថយន្ត ជនរងគ្រោះរួចបើកគេចចេញគ្រាដែល ជនរងគ្រោះជាអ្នករត់តាក់ស៊ីមកប្តឹងសមត្ថកិច្ចភ្លាមៗ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ សហការជាមួយកម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្ត ដែលកំពុងអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបចាប់ឃាត់ខ្លួនបាន។

ហេតុការនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូ ម៉ែត្រ ១៦១–១៦២ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់  នៅវេលាម៉ោង៣និង៣៥នាទីថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៣។

បើយោងតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ចាន់ សុខនិត ភេទប្រុស  អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី  រស់នៅភូមិ ស្រែរាំង ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់សមត្ថកិច្ចថា ខ្លួនបានដឹកឥវ៉ាន់របស់ចិន ពីឡែមទៅដាក់នៅពោធិ៍ចិនតុង លុះមក ដល់ខាងកើតរង្វង់មូលព្រាបស ខេត្តបាត់ដំបង ក៏មានបុរសម្នាក់បានហៅឡានរបស់ខ្លួនជិះទៅភ្នំពេញដែរ រួចខ្លួនក៏បាន ឈប់ឲ្យបុរស១នាក់នោះឡើង ដោយគិត ថាជាអ្នកដំណើរហើយក៏បានសួរថាតើលោកទៅណាហើយបុរសនោះក៏បានឆ្លើយថាទៅភ្នំពេញ ខ្លួនក៏បានដឹកមកដល់ចំណុច ឃុំត្រពាំងជង ខេត្តពោធិ៍សាត់ ស្រាប់តែបុរសម្នាក់នោះសុំខ្លួនឲ្យរថយន្ត ឈប់ដើម្បីបត់ជើងតូច ហើយខ្លួនក៏ ឈប់ឡានបើកទ្វាចុះបត់ជើងតូចមុនបុរសនោះ ស្រាប់តែបុរសម្នាក់នោះមិនចុះនោមទេ បែរជាចុចឡុក រថយន្តរបស់ខ្លួនហើយ បើករថយន្តចេញទៅបាត់ ដោយឃើញស្ថានភាពនេះក៏បានហៅម៉ូតូជិះដេញតាម ទើបមកដល់ត្រង់ចំណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ បានរាយការណ៍ជូនសមត្ថកិច្ចអោយជួយឃាត់រថយន្តរបស់ខ្លួន។

លោកវរសេនីយ៍ឯក មោក ភារម្យ  អធិការ  នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិការ ឆ្នាំ ២០២៣នេះថា ក្រោយពីទទួលព័ត៌មាន ពីជនរងគ្រោះភ្លាម លោកបានដឹកនាំ កម្លាំងអន្តរាគមន៍ស្រុកក្រគរ និងកម្លាំងជំនាញនគរបាលចរាចរខេត្ត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះធ្វើការស្ទាក់ឃាត់បានរថយន្ត និងជនសង្ស័យ ចំនួន១នាក់ ឈ្មោះ  ឡេង ចិត្រ្តា ភេទប្រុស អាយ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់លែង ឃុំថ្នល់ទទឹង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម រួមនិងវត្ថុតាងរថយន្តម៉ាកស្តារិច  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BS 1694 ប្រគល់ ជូនម្ចាស់ឡានវិញ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីរៀបចំក៍សាងសុំណុំរឿងគ្រងនិងបញ្ជូនបន្តទៅស្នងការនគបាល ខេត្តចាត់ការតាមនីតិវិធី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *