វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នៅស្រុកជលគិរី

កំពង់ឆ្នាំង៖ វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិ ទី៣ នៅស្រុកជលគិរីត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់  ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកននាំប្រធានមន្ទីរអង្គភាពជុំវិញខេត្ត  អភិបាល អភិបាលរងស្រុក  ប្រជាពល រដ្ឋដែលរស់នៅក្នុងស្រុកជលគិរី ជាច្រើននាក់ផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ឱ្យដឹងថា  ក្នុងបរិបទនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាកាលានុវត្តិភាព ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាន រយៈពេលកន្លងមក និងបានផ្តល់ឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។

លោកឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា នេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យឡើងវិញអំពីសកម្មភាពនៃការអនុវត្តរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ដោយផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ មានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យ អាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរីបានលើកឡើងថា ក្រោមការដឹកនំារបស់រាជរដ្ឋាភិបាលនាពេលបបច្ចុប្បន្ន ស្រុក ជលគិរីតែងតែបាននូវគម្រោងអភិវឌ្ឍន៍នានាជាច្រើន ក្នុងការអភិវវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដែលធ្វើអោយស្រុកមួយនេះកាន់តែមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

មានប្រសាសន៍នៅក្នុងឱកាសនោះ  លោក នៃ ចារី  អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បញ្ជាក់ថា តាមរយៈនៃការធ្វើវេទិការនាពេលនេះ នឹងរកឃើញនូវបញ្ហាប្រឈមនានាដែលកើតឡើងនៅក្នុងមូលដ្ឋាន ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍន៍មូលដ្ឋាន ។ ដូចនេះវេទិការដែលធ្វើឡើងនេះពិតជាមានសារៈសំខាន់បំផុតអាជ្ញាធក្នុងមូលដ្ឋាននេះ ក្តាប់ឱ្យបាននូវរាល់បញ្ហា ដែលប្រជាពលរដ្ឋលើកឡើង ហើយអាជ្ញាធរខេត្តនិងស្រុកចូលរួមដោះស្រាយទាំងអស់គ្នាតាមស្ថានភាពជាក់ស្តែង ។

ដូចជាការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងសោភណភាព អនាម័យ បរិស្ថាន និងធនធម្មជាតិ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *