កំពង់ឆ្នាំង៖ ក្រុមទី១ លើការងារបច្ចេកទេសវិស័យដីធ្លី នៃមន្ទីររៀបចំដែនដីនគររូបណីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានចុះចែកបណ្ណប្រថាប់ត្រាចំនួន៣៦០បណ្ណ ជូនដល់ប្រជាពលរដ្ធជាម្ចាស់អចលន:វត្ថុ ក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើយោងតាមការបញ្ជាក់ពីមន្រ្តីក្រុមការងារបច្ចេកទេស នៃមន្ទីររៀបចំដែនដីនគររូបណីយកម្មសំណង់ និងសុរិយោដីខេត្ត កំពង់ឆ្នាំង បានអោយដឹងថា នៅក្នងភូមិក្រាំងតាមុំ មានប្រជាពលរដ្ធចំនួន ៣១០គ្រួសារ ហើយបានចុះអនុវត្តការវាស់វែងពីមួយដំណាក់ ទៅមួយដំណាក់កាល រហូតទទូលបានទិន្ទន័យក្បាលសរុប៣៧៦៧ក្បាលដី និងបានចេញបណ្ណបានចំនួន៣៤១៥ បណ្ណ កាលពីដើឆ្នាំកន្លងមក ។
ដោយឡែកការចែកបណ្ណពេលនេះ គឺជាភោគទ្រព្យអំណោយពីអាណាព្យាបាល ជាបណ្ណប្រថាប់ត្រា ដោយពន្ធដា មានចំនួន៣៦០បណ្ណក្នុងថ្ងៃនេះ និងសុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ធជាម្ចាស់អចលន:វត្ថុស្ថិតក្នងភូមិក្រាំងតាមុំ មកទទូលយកបណ្ណអោយបានទាន់ពេលវេលា ៕