ពោធិ៍សាត់៖នៅវេលាម៉ោង២និង៣០ នាទី អាធ្រាត្រឈានចូលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ ២០២៣វេលាម៉ោង២.៣០នាទីអាធ្រាត្រមានសកម្ម ភាពបទល្មើសព្រហ្មទណ្ឌ ចោលួចគោនៅចំណុច អូរពងមាន់ ស្ថិតក្នុងភូមិស្ទឹងថ្មីឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់សត្វគោ៣ក្បាល។
ក្រោយទទួលបានព័ត៌មានភ្លាមលោក ឧត្តមសេនីយ៍ទោ ស ថេង បានបញ្ជាអោយលោកដឧត្តមសេនីយ៍ត្រី ម៉ូល៏ដា ដឹកនាំកម្លាំងចុះពួនស្ទាក់នៅចំណុច ភូមិប្រមោយឃុំប្រមោយ ស្រុកវាលវែងគោចំនួន ៤ ក្បាល ៣ក្បាលបានហក់ចេញពីលើរថយន្តនៅសល់១ក្បាលគ្រាដែល ជនសង្ស័យបានធ្វើសកម្មភាពលួចនៅចំណុចអូរពងមាន់ចំនួន ៤ក្បាល។
លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តពោធិសាត់បានអោយដឹងថាជនរងគ្រោះ ដែលជាម្ចាស់គោចំនួន២នាក់
មាន១.ឈ្មោះ ទឹម សុខា ស្រីអាយុ.៦៦ឆ្នាំ. ខ្មែរ. រស់នៅភូមិស្ទឹងថ្មីឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ មុខរបរ កសិករបាត់គោចំនួន៣ក្បាល។
២. ឈ្មោះខឹម សុខាប្រុសអាយុ.៥៩ឆ្នាំ. ខ្មែរ. ព្រោះនៅភូមិប្រមោយឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ មុខរបរកសិករបាត់គោចំនួន ១ក្បាល ភ្លាមៗបានបានការមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំប្រមោយ ហើយសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍សំរោងស្រុកភ្នំក្រវាញ និងសហការជាមួយ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ និងកម្លាំងអន្តរាគមន៍ អធិការដ្ឋាននគរបាលស្រុកបាកាន ធ្វើការដេញតាមនិង ចាប់មុខសញ្ញាដែលធ្វើសកម្មភាពលួចគោចំនួនបួនក្បាលខាងលើនេះ។
លោកស្នងការរងបានអោយដឹងទៀតថាមធ្យោបាយដឹកជញ្ជូនរថយន្ត ហុកឡមួយគ្រឿមានក្បាលស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខភ.ព៣.ដ០៣២៧ដែលជនសង្ស័យបានធ្វើសកម្មភាពលួចគោចំនួនពីរកន្លែងផ្សេងគ្នា លើកទី១នៅចំណុចភូមិប្រមោយឃុំប្រមោយលួចគោចំនួន ៤ ក្បាល គោបានហក់ចេញពី រថយន្តចំនួន ៣ ក្បាលនៅសល់មួយក្បាល ហើយជនសង្ស័យបានធ្វើសកម្មភាពមួយកន្លែងទៀតនៅចំណុច អូពងមាន់ ភូមិស្ទឹងថ្មី ឃុំប្រមោយ លួចគោបានចំនួន ៣ ក្បាលសរុប៤ក្បាលនៅលើរថយន្ត។
ក្រោយកម្លាំងសមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំង សហការ មានអធិការនគរបាលស្រុកភ្នំក្រវាញ អធិការក្រុងពោធិ៍សាត់ អធិការនគរបាលស្រុកបាកាន និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្នាលខេត្តបានធ្វើការ ដេញតាមចាប់ បានជនសង្ស័យបានចំនួនពីរនាក់ វត្ថុតាងរថយន្តមួយយគ្រឿងគោចំនួន ៤ ក្បាល។
លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា បានអោយដឹងថាក្រោយកើតហេតុសមត្ថកិច្ចសហការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់មាន១ឈ្មោះ: ឈឿន ម៉ាប់ប្រុសអាយុ .៤២ឆ្នាំ.ខ្មែរ រស់នៅភូមិ ដងទង់ ឃុំដងទង់ថ្មី ស្រុកឈូកខេត្តកំពត ជាម្ចាស់រថយន្ត។
២.ឈ្មោះស៊ន.ម៉ៅ ប្រុសអាយុ៤២ឆ្នាំ.ខ្មែរ. រស់នៅភូមិបែកចាន សង្កាត់ ចោមចៅរាជធានីភ្នំពេញ មុខរបរកម្មករស៊ីឈ្នួល លក់ស្បែកជើងប។
បច្ចិប្បន៍ជនសង្ស័យទាំងពីរនាក់កម្លាំង សហការ បានចាប់ខ្លួនជនសង្ស័យបាននៅចំណុច ថ្នល់បត់ ស្ថិតក្នុង ឃុំព្រៃស្វាយស្រុកមោងឬស្សីខេត្តបាត់ដំបងកំពង់ធ្វើការសាក់សួនិងក៍សាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ៕