លោក សាន់ យូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធសម្រាប់ភូមិតាកាប និងភូមិយោត ឃុំខ្លុងពពក ស្រុកទឹកផុស

កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្អ សម្រាប់ភូមិតាកាប និងភូមិយោត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគររូបណីយកម្មសំណង់ និងសូរិយោដីខេត្ត និងលោក សូត្រ សង់ អភិបាលស្រុកទឹកផុស ព្រមទាំងតំណាងមន្ទីរពាក់ព័ន្អ រួមនិងមន្រ្តីភូមិបាលស្រុក អាជ្ញាធរភូមិ.ឃុំផងដែរ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

បន្ទាប់ពីលោក សូត្រ សង់ អភិបាលស្រុកមានមតិស្វាគមន៍ អំពីសភាពការណ៍ទូទៅនិងស្ថានភាពភូមិសាស្ត្រនិងការរស់របស់ប្រជាពលរដ្ធក្នុងមូលដ្ធានស្រុក និងបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីបច្ចេកទេស នៃមន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង់ និងសូរិយោដីខេត្ត ដែលបានធ្វើសកម្មភាពនៅមូលដ្ធានស្រុកទឹកផុសរហូតមក ។

លោកអភិបាលស្រុកបានអោយដឹងទៀតថាឃុំមួយចំនួនក្នុងស្រុកបានធ្វើការវាស់វែងនិងចែកបណ្ណរួចរាល់ហើយដែរ ដោយឡែកឃុំខ្លុងពពកមាន០៧ភូមិ ហើយការផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យពេលនេះមាន០២ភូមិគឺភូមិយោត និងភូមិតាកាប ។

លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីរបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ រួមមាន​ការកំណត់​ព្រំដី ការវាស់វែង និង​ការវិនិច្ឆ័យ ដែល​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ អង្គភាព​គ្រប់គ្រង​ដី​រដ្ឋ​ដែល​ពាក់ព័ន្ធ ហើយការចុះបញ្ជី​ដីធ្លី​នេះ​គឺ ត្រូវ​ចុះបញ្ជី​ទាំង​ដីឯកជន ទាំង​ដី​រដ្ឋ ដែល​អនុវត្ត​ទៅតាម​នីតិវិធី និង​បច្ចេក វិទ្យា​ទំនើប មាន​តម្លាភាព និង​ការ​ទទួលខុសត្រូវ ហើយ​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី។នេះ​គឺជា​ប្រការ​សមស្រប​បំផុត ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រទំនាស់​ដីធ្លី​នៅក្នុង​សង្គម។

លោកបានបន្តទៀតថាដើម្បីអោយដំណើរទៅបានលឿនសុំបងប្អូនទាំងអស់ត្រៀមនូវឯកសារពាក់ព័ន្ធមានសៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណជាដើម ។

ថ្លែងក្នុងឱកាសនោះ លោក សាន់ យូ អភិបាលរងខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល។

ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ និងជាឯកសាររឹងមាំមួយសម្រាប់ម្ចាស់ដីដែលបង្ហាញពីការកាន់កាប់ស្របតាមច្បាប់យ៉ាងពិតប្រាកដ ពិសេសទៀតនោះការចុះបញ្ជីដីធ្លីនេះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

លោកអភិបាលរង ក៏បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លី នៅក្នុងតំបន់គោលដៅឱ្យបានលឿន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានការយោគយល់គ្នានិងចូលរួមសហការឱ្យបានល្អ ជាមួយអាជ្ញាធរនិងមន្រ្តីជំនាញ ដើម្បីសម្រួលការងារ និងដំណើរការឱ្យបានរលូន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *