យុវសិស្សនៃវិទ្យាល័យក្រឡាញ់ និងវិទ្យាល័យ សែនសុខ បានទទួលការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម និងបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

សៀមរាប៖ យុវសិស្សនៃវិទ្យាល័យក្រឡាញ់ និងវិទ្យាល័យសែនសុខដែលស្ថិតក្នុងស្រុកក្រឡាញ់ខេត្តសៀមរាបចំនួន៦៦រូប ស្រី៤៣រូបដែលបានទទួលការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហមនិងវិជ្ជាសង្គ្រោះបឋម ក្នុង រយៈពេល១ថ្ងៃនោះត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបធ្វើបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជានារសៀលថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះដោយស្ថិតក្រោមអធិបតីភាពលោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។

ក្នុងឱកាសនោះដែរ លោកជំទាវ សុខ ណារ៉ូ ក៍បានមានប្រសាសន៍លើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្តល់វគ្គបណ្តុះ បណ្តាលរយៈពេល១ថ្ងៃនេះស្តីពី កាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបញ្រ្ចាបលើប្រធានបទសុវត្ថិភាពចរាចរណ៍ ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមុនស្សធម៌ ។ លោកជំទាវ សុខ ណារ៉ូ បានបន្តទៀតថាបន្ថែមលើចំណេះដឹងនេះ លោកសូមប្រគល់តួនាទី និងភារកិច្ចដល់ប្អូនៗដូចខាងក្រោមគឺ៖ ប្អូនៗជាតំណាង ឱ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់យុវវ័យ. ប្អូនៗជាទំពាំងស្នងប្ញស្សីជាអ្នកបន្តវេនក្នុងសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា.ត្រូវមគោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ. ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍. ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿង ញៀន. ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹក មិត្តយុវសិស្សពិការផងដែរ.ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍. មានទំនាក់ទំនងស្មើភាពក្នុងជួរយុវជន ដោយសហការល្អ ចែករំលែកបទពិសោធន៍ជាមួយយុវកាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាជាមួយយុវជនកាកបាទក្រហម អឌ្ឍចន្ទក្រហម នៃបណ្តាប្រទេសជាមិត្តនានាក្នុងសកលលោក។
ជាមួយគ្នានោះផងដែរ បន្ទាប់ពីបានទទួលតួនារី និងភារកិច្ច និង ដើម្បីឆ្លើយតបនឹងប្រសាសន៍ការផ្ដាំផ្ញើ និងការប្រគល់ភារកិច្ចរបស់គណៈអធិបតី តំណាងយុវជនថ្មី ក៍បានឡើងធ្វើការប្ដេជ្ញាចិត្តគឺថា រៀនសូត្រឲ្យបានពូកែ គោរពវិន័យ សីលធម៌ ឲ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ បំពេញតួនាទីភារកិច្ចជា យុវជនកាកបាទក្រហមកម្ពុជា ប្តេជ្ញាទ្រទ្រង់ និងចូលរួមសកម្មភាពមនុស្សធម៌ឲ្យបានកាន់តែច្រើនទាំងក្នុង និងក្រៅសាលារៀន និងប្ដេជ្ញាអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យក្លាយជាពលរដ្ឋល្អទៅអនាគតផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *