កំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុខណៈ:រថយន្តពីរគ្រឿង បុកគ្នា នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៦៩និង៧០ ត្រង់ចំណុចផ្លូវបំបែកជាបី ស្ថិតក្នុងភូមិគោកស្តៅ ឃុំ ទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកលោកឧុត្តមសេនីយ៍ត្រី.កេតយ៉ុង.បានអោយដឹងថាពិតជាមានករណីគ្រោះថ្នាក់់ចរាចរណ៍ រវាងរថយន្តសុឺមីសណ្តោងរឺម៉ក ម៉ាកP USOពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-05 64 ស៊ឺមីសណ្តោងលេខ ភ្នំពេញ4A-1163 អ្នកបើកបរ មិនស្គាល់ អត្តសញ្ញាណបានគេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់រថយន្តនៅកន្កែងកើតហេតុខណ: បើកបត់ឆ្លងផ្លូវ ពីលិចទៅកើត ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-0426 បើកបរដោយឈ្មោះ គង់ សុផានិន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ ព្រែកភ្នៅ ខណ្ឌភ្នំពេញ រាជធានីភ្នំពេញ បើកពីទិសដៅពីខាងត្បូង ទៅទិសខាងជើងបាន បុកចំពាក់ពាក់កណ្តាល រថយន្តក្នុងដំណើរខ្វែងទិសគ្នាបណ្ដាលឱ្យស្លាប់អ្នកបើកបររថយន្តម៉ាក HYUNDAI ភ្លាមៗនៅកន្លែងកើតហេតុ។
លោកស្នងការរងបានអោយដឹងទៀតថាក្រោយពេល កើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង និងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសព ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។
ចំណែកវត្ថុតាងរថយន្តទាំង២គ្រឿងត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕