លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវ រងាររបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតចែកជូនដល់បណ្តាអង្គភាពប្រចាំទិស ទី៤ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ខេត្តពោធិសាត់៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អមដំណើរដោយនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀតបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនបណ្តាអង្គភាពប្រចាំទិសទី៤ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់សម្រាប់ប្រើប្រាស់ក្នុងរដូវរងារ ដែលបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ នៅថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ គឹម សេង ងន មេបញ្ចាការកងពលតូចអន្តរាគមន៍លេខ១៤ ជួសមុខឲ្យថ្នាក់ដឹកនាំកងពលនិងទិស ទី៤នៃភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់អំណោយជាអាវរងារជូនដល់នាយទាហាន នាយទាហានរងនិងពលទាហាន តាមរយៈឧត្តមសេនីយ៍ឯកហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ។

ក្នុងនាមមេបញ្ជាការសូមប្តេជ្ញាបន្តការគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាអាណត្តិទី៧ រក្សាការពារអធិបតេយ្យភាព បូរណៈភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារលទ្ធិប្រជាធិបតេយ្យនិង ការពាររាជរដ្ឋាភិបាលស្របច្បាប់ មិនឲ្យជនណា មករំលោភបំពានបានឡើយ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញបេសកកម្មការពារជាតិ តាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់។

លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ព និងក្រុមគ្រួសារ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា «សន្តិភាព» មានភាពផុយស្រួយណាស់ ដែលអាចបាត់បង់គ្រប់ពេលវេលា ដូចនេះយើងដាច់ខាតប្តេជ្ញាត្រូវការពារថែរក្សាសន្តិភាព ឱ្យខាងតែបាន ពិសេសការពារបូរណភាពទឹកដី និងប្រជាជន។

កន្លងទៅបងប្អូនប្រជាពលរដ្ឋយើង បានយល់ច្បាស់ពីតម្លៃសន្តិភាព ដោយបានទទួលស្គាល់ និងផ្តល់យុត្តិធម៌ តាមរយៈការបោះឆ្នោតគាំទ្រ ដ៏ច្រើនលើសលប់ ជូនគណបក្សប្រជាជន ដើម្បីបន្តការដឹកនាំរាជរដ្ឋាភិបាល។

លោកក៏សូមឱ្យបងប្អូនកងទ័ព ត្រូវអនុវត្តតួនាទី ភារកិច្ច ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងចូលរួមគាំទ្រលើកំណែទម្រង់លើវិស័យយោធា កងយោធពលខេមរភូមិន្ទ និងទំនើបកម្មយោធា ឱ្យកាន់តែរីកចម្រើន រឹងមាំ បង្កើនកិត្យានុភាព លើឆាកអន្តរជាតិ និងបង្កើនសមត្ថភាពកងទ័ព ទប់ស្កាត់បដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់សកម្មភាពនានា ដែលអាចជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពទាំងក្នុងប្រទេស និងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាពិសេសការចូលរួមគាំទ្ររបស់កងទ័ព ទៅលើកំណែទម្រង់ គឺផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិនិយាយជារួម និងនិយាយដោយឡែក ចូលរួមជួយលើកស្ទួយដល់ជីវភាពរបស់កងទ័ពយើង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏សូមសម្តែងការអរគុណ និងកោតសរសើរ ដល់បងប្អូនកងទព័របស់យើង ដែលតែងតែចូលរួមជាមួយកងកម្លាំងគ្រប់គងឯកភាព ក្នុងការងារជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់។

ជួសមុខឱ្យថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងគ្រប់កងឯកភាពទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែបាន យកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងបានទំនុកបម្រុងថែបំប៉ន ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងប្រដាប់អាវុធយើង ជាពិសេសរៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និងរដូវរងារផ្តល់អាវរងារ។

ជាមួយគ្នានោះ យើងទាំងអស់គ្នា ក៏បានប្តេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ និងប្រជាជន គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគ្រប់អនុសាសន៍ ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ។

អំណោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលបានផ្តល់ជូនបណ្តាអង្គភាពប្រចាំទិសទី៤ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់រួមមានទីបញ្ជាការជួរមុខកងទ័ពជើងគោក(ភ្នំហែម) ចំនួន៩ តំបន់អភិវឌ្ឍន៍កងទ័ពជើងគោក(ចិនយំ) ចំនួន៤៥ កងពលតូចអន្តរាគមន៍លេខ១៤ចំនួន៦៥១ កងការពារព្រំដែនលេខ៥០១ចំនួន២៤១ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់៤៥៧ កងរាជអាវុធហត្ថខេត្តចំនួន១៧៧និងវរៈសេនាតូចនគរបាលលេខ ៨២៥វាលវែងចំនួន១៩៦ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *