ប្រជាពលរដ្ធជាម្ចាស់ អលន:ទ្រព្យមកពិនិត្យផ្ទៀងផ្ទាត់ក្នុងរយៈពេល ១៥ថ្ងៃនៃការបិទផ្សាយនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុង ពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ប្រជាពលរដ្ធជាម្ចាស់អលន: ទ្រព្យមកពិនិត្យផ្ទៀងផ្ទាត់ក្នុងរយៈពេល ១៥ថ្ងៃនៃការបិទផ្សាយនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ: ប្រព័ន្ធ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុង ពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីក្រុមទី១ របស់មន្រ្តីបច្ចេកទេសវិស័យដីធ្លី នៃមន្ទីររៀបចំដែនដី នគររូបណីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានអនុវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាល បន្ទាប់ពីបញ្ចប់ពីទីវាលរហូតឈានដល់ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធ មានចំនួន ២២២២ក្បាលដីនាពេលនេះ ។

តាមការបញ្ជាក់ពីមន្រ្តីបច្ចេកទេសក្រុមទី១ របស់មន្ទីររៀបចំដែនដីនគររូបណីយកម្មសំណង់ និងសូរិយោដីខេត្ត អោយដឹងថាបន្ទាប់ពីរដ្ធបាលខេត្តកំពង់ឆ្នាំង ធ្វើការបិទផ្សាយរយះពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយ២ថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ធប្រមាណជាង២០ភាគរយ ចូលរួមពិនិត្យទិន្នន័យ ផ្ទៀងផ្ទាត់ឈ្មោះ ប្រភេទទ្រព្យ រូបភាពប្រើប្រាស់ដី និង រូបរាង ទំហំដី ព្រមទាំងបំពេញបន្ថែមរាល់ឯកសារដែលមានការខ្វះខាត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *