សៀមរាប៖ កូនឈើប្រភេទកូនចាមរី ចំនួនប្រមាណជាង៧០០ដើមត្រូវបានអាជ្ញាធរសង្កាត់សៀមរាបយកទៅដាំនៅអមសងខាងផ្លូវចាប់ពីភូមិក្រសាំងរលើង ដល់ផ្លូវទៅភ្នំក្រោម ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់សៀមរាបក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលដឹកនាំដោយលោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប និងមានការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ចូលរួមផងដែរ។ លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានមានប្រសាសន៍ថា ការដែលដាំដើមឈើនៅតាមសងខាងផ្លូវនេះគឺដើម្បីលើកកម្ពស់ បរិស្ថានធម្មជាតិ និងលើកកម្ពស់សោភ័ណភាព ជាពិសេសនៅតាមដងផ្លូវដែលយើងទើបនឹងបានស្ថាបនា និងកែលម្អថ្មីនេះឲ្យមានភាពស្រស់បំព្រងប្រកបដោយបរិយាកាសបរិសុទ្ធ សម្រាប់បម្រើឲ្យប្រយោជន៍រួមនៅក្នុងមូលដ្ឋានឱ្យមានសោភណ្ឌភាពបៃតង និង ក្រៅពីនោះ ដើមឈើដែលបានដាំនាថ្ងៃនេះក៏បានទុកជាទីម្លប់សម្រាប់មនុស្សទូទៅនៅពេលធ្វើដំណើរតាមដងផ្លូវ ព្រមទាំង បង្កើតជាម្លប់សម្រាប់អ្នកដំណើរទេសចរណ៍មកកំសាន្តនៅរមណីយដ្ឋានតំបន់បឹងទន្លេសាប និងប្រាសាទភ្នំក្រោមភ្នំក្រោមផងដែរ ។ លោកចៅសង្កាត់សៀមរាបក៍បានឱ្យដឹងទៀតថា ការដាំកូនឈើឲ្យបានច្រើន គឺជាផ្នែកមួយ នៃការកាត់បន្ថយ នៃការបម្រែបម្រួលអាកាសធាតុ ក៏ព្រោះតែព្រៃឈើមួយចំនួន ត្រូវបានរិចរឹល ដោយសារការកាប់បំផ្លាញរបស់មនុស្ស ហើយលើសពីនេះទៀតនោះ ព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកលើកកម្ពស់ នូវសោភ័ណ្ឌភាពក្រុង តាមរយៈការចូលរួមពីគ្រប់សមាសភាព ទាំងព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាពិសេសក្មួយៗយុវជនជំនាន់ក្រោយ ឲ្យចេះស្រឡាញ់ដើមឈើ ពីព្រោះថានៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង មានដើមឈើច្រើនប្រភេទ ដែលទាមទារឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សាអភិរក្ស។ ក្នុងនាមអាជ្ញាធរ សង្កាត់សៀមរាប លោក ម៉ៃ សាម៉េត សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ជាពិសេសក្មួយៗយុវជន សិស្សានុសិស្ស បន្តស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ ថែទាំដើមឈើដែលបានដាំរួចឲ្យរស់រានមានជីវិតលូតលាស់បានល្អ និងរួមគ្នាបន្តដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន តាមដងផ្លូវ តាមទំនប់ ប្រឡាយ ទីទួល ទីទំនាប ស្រែចម្ការ និងតាមទីសាធារណៈផ្សេងៗឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងការពង្រីកធនធានព្រៃឈើដ៏មានសារៈ សំខាន់សម្រាប់យើងទាំងអស់គ្នា សំដៅធ្វើឲ្យប្រទេសកម្ពុជានិយាយជារួម និងមូលដ្ឋានភូមិ សង្កាត់ ឱ្យកាន់តែមានទេសភាពបៃតង និងរស់រវើកគ្រប់រដូវកាលផងដែរ ៕
Related Posts
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ រន្ទះបាញ់ ចំនួន១១គ្រួសារនៅស្រុកទឹកផុសបាន ទទួលអំណោយរបស់សម្ដេចមហាបវរធិបតី
ខេត្តកំពង់ឆ្នាំង៖ គ្រួសាររងគ្រោះដោយភ្លៀងលាយឡំនិងខ្សល់កន្ត្រាក់បណ្តាលអោយរលំផ្ទះ របើកដំបូលផ្ទះ ជញ្ជាំងចំនួន១១ខ្នងផ្ទះ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានទទួលអំណោយដ៏ថ្លៃថ្លា មានស័ង្កសីចំនួន២៣០សន្លឹក របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈលោកឧត្តមសេនីយ៍ត្រី អ៊ុំ…
ផ្ទះមួយខ្នង ជាអំណោយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ ជូនលោកតា លោកយាយ រស់នៅជួបការលំបាកខ្លាំង នៅស្រុកវាលវែង
ពោធិសាត់៖ ប្រគល់ផ្ទះមួយខ្នង ធ្វើពីដែក ប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី មានទំហំ ៤x៨ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ត្រូវបានប្រគល់…
តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ
ពង់ឆ្នាំង៖ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់រថយន្តសង្គ្រោះ ១គ្រឿង គោយន្តកន្ត្រៃ ១គ្រឿង ម៉ូតូ ១៥គ្រឿង កាណូតបាឡាស្មាច់រួទាំងម៉ាស៊ីន ១០គ្រឿង GPS…