សៀមរាប៖ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រងី្ស អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា និង លោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ ។
បន្ទាប់ពីសមាជិកសមាជិកានៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ បានធ្វើការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំដែលបានគ្រោងទុក មានចំនួន ០៣វារៈរួចមក ក្នុងនោះដែរសមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សា ក៏បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួន ដោយបាន ផ្តោតទៅលើបញ្ញាការអនុវត្តគោនយោ បាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ,បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិង ចរាចរណ៍, ត្រូវពិនិត្យ កែតម្រូវខ្លឹមសារ តួលេខក្នុងរបាយការណ៍ឲ្យបានត្រឹមត្រូវ , បញ្ហាលំនៅដ្ឋាននៅដែលមិនទាន់រុះរើនិងបរិស្ថាន ក្នុងតំបន់អង្គរធ្វើឲ្យប៉ះពាល់សោភណ្ឌភាព ,បញ្ហាតូបលក់ដូរ(ផ្សាររាត្រី) នៅដងផ្លូវ៦០ម៉ែត្រ(អង្គរឃ្យុងយូ)ធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ , បញ្ហាអនាម័យព្រៃតាមផ្លូវជាតិ ,ការទុកដាក់សម្រាមគ្នាសណ្តាប់ធ្នាប់ ។ បន្ទាប់ពីបណ្តាល មន្ទីរ អង្គភាព ពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញ លើកទី៥៤ បានអនុម័តទៅលើពង្រាងរបាយការណ៍ ប្រចាំខែ តុលា ឆ្នាំ២០២៣របស់រដ្ឋបាលខេត្តសៀមរាប ។
មានប្រសាន៍នោះដែរលោកស្រី ម៉ននី រងី្ស ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែ តុលា ព្រមទាំង បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត នីតិកាលទី៧នេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើ ការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផង។ ក្នុងនោះលោកស្រីអភិបាលរងខេត្ត ក៏ បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឲ្យបាននូវការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើយុទ្ធសាស្ត្រ បញ្ចកោណ នីតិកាលទី៧នៃរដ្ឋសភា ។ លោកស្រីបានជម្រុញដល់ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវចូលរួមរាល់វេទិកាសាធារណៈគ្រប់ ពេលវេលា និង សូមឲ្យអាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឲ្យបានជាប្រចាំ ការធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវជាតិ ព្រមទាំងការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរ ។
មានមតិនោះដែរឯកឧត្តម អ៊ាន ឃុន ក៏បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលតាមការគ្រោងទុក។ ឯកឧត្តមបានបញ្ជាក់ថា ក្រោយការបង្កើតនូវរាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋបាលខេត្តសៀមរាបបានអនុវត្តកិច្ចការសំខាន់ៗ លើកការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយខ្យល់កន្ទ្រាក់ ជំនន់ទឹកភ្លៀង ដោយគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះផ្ទាល់ដល់មូលដ្ឋាន និង ដោះស្រាយបានទាន់ពេលវេលាដល់គ្រួសារជួបការលំបាក និងងាយរងគ្រោះផងដែរ ។ ក្នុងនោះឯកឧត្តមបានលើកឡើងថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបាន យកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាម គោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ ឯកឧត្តមប្រធាន ក៏បានជម្រុញដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ត្រូវបង្កើន និង ពង្រឹង លើ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ចរាចរណ៍ អនាម័យ បរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប សំពាក់ព្រះខែ និង អកអំបុក ព្រមទាំងសូមឲ្យអាជ្ញាធរជាតិអប្សរា ធ្វើការជម្រុញក្នុងការរុះរើលំនៅដ្ឋានដែលនៅសេសសល់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅតាមការកំណត់របស់អង្គការយូនីស្កូផងដែរ ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣នេះ ក៏មានបើកកិច្ចប្រជុំពិនិត្យ និង ពិភាក្សា អនុម័តលើការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម ផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប