អង្គកឋិនទានសាមគ្គី វត្តស្វាយរមៀតប្រមូលបច្ច័យបាន៤៧លាន២២៧ ពាន់ ៧០០រៀល និង២ពាន់ ៨១០ដុល្លាអាមេរិក

សៀមរាប៖ អង្គកឋិនមួយដែលផ្តួចផ្តើមឡើងដោយ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំង អាជ្ញាធរភូមិ សង្កាត់បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យ អង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែយកត្រៃចីវរវេប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង សៀមរាប ខេត្តសៀមរាប ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងទីវត្ត ។
បុណ្យកឋិនទានមហាសាមគ្គី ខាងលេីនេះប្រារព្ធធ្វេីឡេីងរយ:ពេលពីរថ្ងៃគឺថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នៅរសៀលថ្ងៃទី១១ អាជ្ញាធរមូលដ្ឋាន គណ:កម្មាការ អាចារ្យវត្ត ពុទ្ធបរិស័ទ្ធជិតឆ្ងាយជួបជុំប្រារព្ធពិធីក្រុងពាលី និងសូត្រមន្តទៅតាមប្រពៃណីសាសនា លុះពេលរសៀលថ្ងៃទី១២ បានធ្វើពិធីដង្ហែអង្គកឋិនទានតាមជើងទឹក ឆ្ពោះទៅកាន់វត្តស្វាយរមៀត ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យសរុបចំនួន៤៧លាន២២៧ពាន់ ៧០០ រៀល និងប្រាក់ ដុល្លា ២ពាន់៨១០ដុល្លា សម្រាប់សង្កត់ត្រៃប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តស្វាយរមៀន ។
ព្រះគ្រូចៅអធិការវត្ត អាចារ្យ គណ:កម្មការ ពុទ្ធរិស័ទទាំងអស់បានចូល និង សម្តែងនូវមនោសញ្ជេតនាសប្បាយរីករាយ ហេីយលេីកឡេីងដូចៗគ្នាថា បច្ចុប្បន្នដោយសារ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានប្រព្រឹត្តធ្វើបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និង ជំនឿសាសនារៀងៗខ្លួន ។
គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា ។ បុណ្យកឋិនទាននេះតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ។ តែបើទីវត្តអារាមណាមិនមានអង្គកឋិនណាមួយ ហែចូលទេនោះ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេតែងរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ រួចគេនាំគ្នាហែទៅទីអារាមដែលបានគ្រោងទុក ។
ក្នុងបុណ្យអង្គកឋិនទានសាមគ្គី នៅទីវត្តស្វាយរមៀតនេះ ក៏មានរៀបចំធ្វើពិធីប្រណាំងទូកលក្ខណៈប្រពៃណី ដើម្បីរក្សាប្រពៃណីទំនៀមទំលាប់ក្នុងសហគមន៍ ក្នុងការអបអរសាទរអង្គកឋិនទាន ហែរចូលមកទីវត្តនេះ ដើមី្បជូនដល់បងប្អូន ដែលបានចូលរួមពិធីបុណ្យ បានទស្សនាកម្សាន្ត ក្នុងគោលបំណងរឹតចំណងបង្កើនសាមគ្គីភាពរវាងវត្តអារាមនិងពុទ្ឋបរិស័ទ រក្សាប្រពៃណីទំនៀមទំលាប់របស់ខ្មែរនៅតាមមូលដ្ឋាន ដើម្បីរំលឹកនឹកគុណដល់កងទ័ពជើងទឹកនាសម័យដើម ដែលបានទទួលជោគជ័យលើខ្មាំងសត្រូវឈ្លានពាន មកលើទឹកដីខ្មែរកាលពីអតីតកាល ព្រមទាំងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឲ្យកាន់តែស្គាល់ច្បាប់អំពី វប្បធម៌ប្រពៃណី ទំនៀមទំលាប់របស់ដូនតាខ្មែរ ក្រៅពីសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាង្គប្រាសាទអង្គរ និង រមណីយដ្ឋានវប្បធម៌ធម្មជាតិនៅខេត្តសៀមរាប ហើយក៏ជាការស្តារឡើងវិញនូវវិស័យទេសចរណ៍ ក្រោយវិបត្តិជម្ងឺកូវិដ១៩ បានវិនាសចេញពីភពផែនដី ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *