កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ។
នាំយកអង្ករ ៥០គីឡូក្រាម ស័ង្កសី ៣៥សន្លឹក ស៊ីម៉ង់ត៍០៤បេ សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ គ្រួសារប្រជាពលរដ្ឋ ដែលត្រូវអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង នៅភូមិតាឡាត់ ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះក៏មានការអញ្ជើញចូលរួម និងសហការឧបត្ថម្ភពីលោក យ៉ែម លក្ខិណា អភិបាលនៃគណៈស្រុកកំពង់លែងផងដែរ ។
ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមសោកស្តាយជាទីបំផុតរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូននាពេលនេះ ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថា គ្រួសាររងគ្រោះ ទៅថ្ងៃមុខត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង ដូចពាក្យចាស់ពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ”។
លោក មេបញ្ជាការ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជួយសហការសាងសង់ផ្ទះជូនគ្រួសាររងគ្រោះឲ្យបានសមរម្យឡើងវិញ និង បានបញ្ជាក់ថា បើមានខ្វះខាតស័ង្កសី ឲ្យរាយការណ៍តាមរយៈ លោកមេឃុំ លោកមេបញ្ជាការផ្នែកសឹករងស្រុក ឯកឧត្តម នឹងពិនិត្យលទ្ធភាពជួយឧបត្ថម្ភបន្ថែមទៀត៕