មន្ត្រីយោធាម្នាក់ផឹកស្រវឹងដកកាំភ្លើងខ្លីបាញ់គំរាមមួយគ្រាប់ត្រូវកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួន

កំពង់ឆ្នាំង៖ មន្ត្រីយោធាម្នាក់បានដកកាំភ្លើងខ្លីម៉ាក់រ៉ូឡូបាញ់ឡើងលើមួយគ្រាប់ក្រោយពីផឹកស៊ីស្រវឹងនិងបានទំនាស់ពាក្យសម្ដីគ្នា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង០០នាទី យប់ថ្ងៃទី១១ខែ វិច្ឆិកាឆ្នាំ ២០២៣ នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែងនៅក្រោយពេលកើតហេតុត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនផងដែរ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា យោធាប្រើអាវុធខ្លីបាញ់ឡើងលើមួយគ្រាប់ឈ្មោះឡោ ប៊ុន
ភ័ក្រ្ត ភេទប្រុសអាយុ ៤៦ ឆ្នាំមានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ មានមុខរបរយោធាបម្រើការងារនៅកងអន្តរាគមន៍លេខ ៧០ នៃកងយុទ្ធពលខេមរៈភូមិន្ទ។

ប្រភពដដែលបានបន្តថាមុនពេលកើតហេតុ យោធាបាញ់បោះសេរីរូបនោះរួមនិងមិត្តភក្កិម្នាក់ទៀត បានមកលេងផ្ទះឈ្មោះ ផូ កូលាប ភេទស្រីអាយុ ៣៦ ឆ្នាំមានទីលំនៅភូមិឃុំកើតខេត្តខាងលើ រួចក៏មានការផឹកស៊ីផងដែរ។

លុះរហូតដល់ម៉ោងជាង ៨ យប់ស្រាប់តែមានទំនាស់ពាក្យសំដីនឹងគ្នា ហើយពាក់ព័ន្ធនិងរឿងរ៉ាវខាងលើនេះ សមត្ថកិច្ចដែលកំពុងធ្វើការសាកសួរមិនទាន់បញ្ជាក់ថាទំនាស់ កើតឡើងដោយសារ រឿងអ្វីនៅឡើយនោះទេ ប៉ុន្តែពេលទាស់ពាក្យសំដីនោះយោធារូបនោះក៏បានដកកាំភ្លើងខ្លីម៉ាក់ រ៉ូឡូ បាញ់ឡើងលើមួយគ្រាប់ ជាការគំរាម ធ្វើឲ្យមានការឆោឡោឡើង រួចក៏ត្រូវបានសមត្ថកិច្ចកងរាជវុធហត្ថ ខេត្តធ្វើការឃាត់ខ្លួនយកមកសាកសួរ និង កំពុងបន្តការសាកសួរ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនៅឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *