កំពង់ឆ្នាំង៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងមានធ្វើពិធីប្រគល់ ជូនម៉ូតូ១៥គ្រឿនិងអាវរងារដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោយហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងលោកជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន ,ទៅតាមបណ្តាអង្គភាពចំណុះអោយតំបន់ប្រតិបត្តការសឹងរងខេត្ត នៅរសៀលថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាករតំបន់ប្រតិបត្តការឹករងកំពង់ឆ្នាំងបានអោយដឹងថាម៉ូតូ១៥គ្រឿងដែលទទួលបានមកនេះកាលដែលឯកឧត្តម ហ៊ុនម៉ាណែត ប្រគល់ដល់តំបន់ប្រត្តិបត្តការសឹករងកំពង់ឆ្នាំងនេះកាលពីឯកឧត្តមនៅជាមេបញ្ជាការកងទ័ពជើងគោគម្ល៉េះ ហើយអាវងារជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជារៀងរាលឆ្នាំងលោកតែងតែប្រគល់អោយនាយទាហាន.នាយទាហានរងនិងពលទាហានទាំងរដូវភ្លៀងនិងរដូវរងារផងដែរ ។
លោកឧត្តមសេនីយ៍ត្រីអ៊ុំសុភាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានមានប្រសាសន៍ឲ្យដឹងទៀតថាថ្ងៃនេះទាំងម៉ូតូទាំងអាវរងារបានធ្វើការបើកជូនដល់បណ្តាអង្គភាពផ្សេងៗដែលចំណុះអោយតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា បានធ្វើការផ្តាំផ្ញើដល់ប្រធានអង្គភាពនិមួយដែលបានទទួលយកទៅប្រើប្រាស់សូមមេត្តា ជួយថែរក្សាអោយបានយូរ និងទុកជាសម្បតិរបស់រដ្ឋក៍ដូចជារបស់ខ្លួន។
លោក អ៊ុំសុភា មេបញ្ជាការសឹករងកំពង់ឆ្នាំងតំណាងអោយនាយទាហាន.នាយទាហានរងនិងពលទាហានទាំងអស់ចំណុចអោយតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងសូមថ្កែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជានិងសូមថ្លែងអំណរគុណចំពោះសម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាសូមទទួលបាននូវជ័យជំនះគ្រប់ភារកិច្ចជូនជាតិមាតុភូមិ ៕