សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនៅតែបន្តសហការណ៍ចុះធ្វើការរុះរើកាប់បំផ្លាញ ចោលនូវឧបករណ៍នេសាទស្បៃមុងខុសច្បាប់នៅក្នុងស្រុក ជលគីរី

កំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលគិរី បានសហការគ្នា ចុះធ្វើការបង្ក្រាបដោយមិនលើកលែងកាប់កំទេចចោលឧបករណ៍នេសាទស្បៃមុង ខុសច្បាប់។

កិច្ចប្រតិបត្តការធ្វើឡើងដោយប្រើប្រាស់មធ្យោបាយការណូតចំនួន៥គ្រឿង ប្រើប្រាស់កម្លាំងចំនួន​១៩នាក់ ដឹកនាំដោយ លោក. ប្រាក់លៀងហួ.អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះប្រតិបតិ្តការបង្ក្រាបបទល្មើសនេសាទស្បៃមុង នៅក្នុងភូមិសាស្រ្តឃុំព្រៃគ្រី ស្រុកជលគិរី បានប្រទះឃើញការធ្វើនេសាទ ដោយប្រើឧបករណ៍របាំងលូស្បៃមុងខុសនិងច្បាប់ស្តីពីជលផលនៅចំណុចទួលគោកទន្សាយនិងចំណុចភ្នំដង ភមិព្រៃគ្រីខាងជើងនិងចំណុចបឹងខ្លែងក្រូច ភូមិកោះធំស្រុកជលគីរីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ខែវិច្ឆិការ ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្តតិបត្តកាខាងលើនេះសមត្ថកិច្ចបានពិនិត្យឃើញនូវបទល្មើសជាក់ស្តែងសមត្ថកិច្ចបានឯកភាពគ្នាធ្វើការចុះរុះរើ​ និងបានធ្វើការកាប់បំផ្លាញចោលវត្ថុតាងនូវនឹងកន្លែង រួមមាន របាំងលូស្បៃមុងចំនួន១២កន្លែង ប្រវែង៦០០ ម៉ែត្រ លូស្បៃមុងចំនួន១២មាត់ បង្គោលចំនួន២៥០០ដើម កូនត្រីល្អិតចម្រុះចំនួនជាង៥០គ.ក ត្រូវបានចាក់លែងចូលទៅក្នុងបឹងធម្មជាតិវិញ។

ពាក់ពន្ធ័នឹងករណីនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងធ្លាប់បានធ្វើការដាស់តឿនម្តងហើយម្តងទៀតដល់មន្ត្រីជលផលទាំងលោកនាយខណ្ឌទាំងលោកនាយផ្នែក និងនាយសង្កាត់គ្រប់មន្ត្រីជលផលទាំងអស់ត្រូវយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវជាប្រចាំដោយមិនត្រូវបណ្ដោយឱ្យកើតមានបទល្មើសនេសាទនោះឡើយ។

ហើយករណីមានបទល្មើសនេសាទច្រើនមិនចុះបង្ក្រាបនៅក្នុងដែនសមត្ថកិច្ចផ្នែកសង្កាត់ណាមួយនោះគឺលោកនាយផ្នែកលោកនាយសង្កាត់នាយខណ្ឌត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *