ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តកំពង់ឆ្នាំងបាននាំយកអំណោយសប្បុរសជនរស់នៅសហរដ្ឋ អាមេរិកជូនជនពិការ៦គ្រួសារនៅស្រុកបរិបូរណ៍

កំពង់ឆ្នាំង៖ លោក ឈាង ចន្ធី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក សួស គឹមស មូលនិធិជនពិការខេត្ត និងលោកស្រី សួន សុខា អនុប្រធានការិយាល័យស្តារលទ្ធភាពពលកម្មខេត្ត នាំយកអំណោយរបស់សប្បុរសជនរស់នៅសហរដ្ឋអាមេរិក ចែកជូនជនមានពិការភាព នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ចំនួន ៦គ្រួសារ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ឈាងចាន់ធី ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទា និងឯកឧុត្តម.ស៊ុនសុវណ្ណារិទ្ធិ.អភិបាលខេត្តកំពង់ឆ្នាំងរួមនិងក្រុមការងារដែលតែងតែបានយកចិត្តទុក្ខដាក់ដល់បងប្អូនដែលជាជនពិការទាំងអស់បើទោះជានៅទីណាក៍ដោយហើយលោកបានធ្វើការផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋសូមកុំរស់នៅដោយអស់សង្ឃឹមក្នុងជីវិតអោយសោះព្រោះនៅមានថ្នាក់ដឹកនាំនិងអាជ្ញាធរ មូលដ្ឋាននៅជាប់ជាមួយបងប្អូនជានិច្ច ។

លោក ឈាងចាន់ធី ប្រធានមន្ទីរសង្គមកិច្ចនិងនិតិសម្បទាខេត្តរួមនិងក្រុមការងារបានបញ្ជាក់អោយដឹងទៀតថាអំណោយដែលបាននាំយកមកធ្វើការចែកជូនបងប្អូនជនពិការទាំង៦នាក់នៅថ្ងៃនេះត្បិតតែតិចតួចក៍ពិតមែនតែវាជាទឹកចិត្តសប្បុរស ធម៍របស់បងប្អូននៅសហរដ្ឋអាមេរិចនិងបានជួយបន្ធូបន្ទុករបស់បងប្អូនបានមួយគ្រាផងដែរ។

លោកប្រធានមន្ទីររួមនិងក្រុមការងារបានធ្វើការផ្តាំផ្ញើដល់បងប្អូនក្រុមគ្រួសារជនពិការទាំងអស់ត្រូវយកចិត្តទុកដាក់មើលថែរក្សានៅសុខភាពបងប្អូនជនពិការភាពអោយបានត្រឹមត្រូវដោយរស់នៅស្អាត ហូប ចុក ផឹក អនាម័យល្អ ជៀស វាងពីជម្ងឺផងទាំងឡាយ ។

អំណោយដែលបាននាំយកមកធ្វើការចែក ជូនដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូ . មី ១កេស ..ទឹកត្រី ១យួរ .ទឹកស៊ីអ៊ីវ ១យួរ . សាប៊ូលាងចាន ១ដប , ប្រេងឆា ១ដប. ប៊ីចេង ១កញ្ចប់ .និងថវិកា ៨ម៉ឺនរៀលផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *