ខួបអនុស្សាវរីយ៍លើកទី ៧០ ថ្ងៃបុណ្យឯករាជ្យជាតិ និង កំណើតកងទ័ព

សៀមរាប៖ ថ្ងៃទី ០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ចរបស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើក ទី៧០ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា ១៩៥៣ និង ០៩ វិច្ឆិកា ២០២៣ ទោះបីព្រះអង្គបានយាងចូលទីវង្គត់ក៏ពិតមែន តែស្មាតី ៩វិច្ឆិកា បានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរយើងគ្រប់រូប នូវស្នាព្រះហស្ត៍ របស់ព្រះអង្គដល់សង្គមខ្មែរទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ប្រកបដោយព្រះបញ្ញាញាណ ដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ដឹក នាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម ។ ដោយឡែកនៅខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការកងពលតូច កងពលធំ តំបន់ប្រតិបត្តិការសិករង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង សហភាពសហពន្ធ័យុវជនកម្ពុជា ក្រុមយុវជនកាយរិទ្ធ គរុសិស្ស សិស្សានុសិស្ស បានអញ្ជើញមកជួបជុំគ្នានៅបរិវេណវិមានរំលឹកគុណយុទ្ធជនខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានវត្តមានចូលរួមពីអស់លោកជាមេបញ្ជាការ កងពលធំ កងពលតូច មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសិករងខេត្តចំណុះឲ្យយោធភូមិភាគទី៤ ប្រមាណជា ៥០០ នាក់ចូលរួមផងដែរ ។
ក្នុងការរំលឹកនូវខួបអនុស្សាវរីយ៍លើកទី ៧០ ថ្ងៃទិវាឯករាជ្យជាតិ០៩វិច្ឆិកា និង កំណើកងយោធពលខេមរភូមិន្ទ និង ការរំលឹកនូវស្នាព្រះហស្ត៍ ព្រះរាជបូជនិយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះ បរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូរ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនិយកិច្ច ក្នុងការទាមទា ឯករាជ្យនៅ កម្ពុជា ឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និង បានប្រកាសឯករាជ្យជាតិ នាថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣ នៃ ព្រះវីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាពទឹកដី ។ ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សមេ្តចតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី ក្រោមនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ និងមានកិច្ចអភិវឌ្ឍន៍រីកចម្រើន លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលយកនូវក្រុមនិន្នាការនយោបាយ មកចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ។ កងកម្លាំងខេមរភូមិន្ទគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ដែលប្រសូត្រចេញពីការបោះឆ្នោត និង ការប្រឆាំងដាច់ខាតរាល់សកម្មភាពពាក់ព័ន្ធចលនាបដិវត្តពណ៌ ក្នុងការប៉ង់បង់ណាមួយរបស់អមិត្ត ធ្វើឲ្យអស្ថិរភាពនយោបាយ ឬ ចលាចលនៅក្នុងសង្គមជាតិ។ ការរំលឹកខួបអនុស្សាវរីយ៍ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងនេះ បានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានិងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចនូវគំរូវីរភាពរបស់យុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលីកម្មក្នុងងបុព្វហេតុសង្រ្គោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃអស់ជាច្រើនទសវត្ស ។
ក្នុងពិធីនោះដែរនៅតាមបណ្តាផែនមេបញ្ជាការយោធភូមិភាគ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព បានអញ្ជើញដាក់នូវកម្រងផ្កា បូជាទៀនធូកគោរពព្រះដួងវិញ្ញាណក្ខ័ន្តថ្វាយជូនព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងវិញ្ញាណក្ខ័ន្តវីរៈភាពរបស់បុព្វបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះជាតិនិងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុភូមិ ដើមី្បភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *