បដិសណ្ឋាកិច្ចដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សភាប្រជាជន ចិន

សៀមរាប៖ ឯកឧត្តម ប៊ុន ថាឬទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត ធ្វើបដិសណ្ឋារកិច្ចដំណើរការអញ្ជើញដល់របស់គណៈប្រតិភូជាន់ខ្ពស់ សភាប្រជាជនចិន នៅអាកាស យានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ដឹកនាំដោយឯកឧត្តម លូវ ឈីនជៀន (Lou Qinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង សហការី ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅខេត្តសៀមរាប គឺបានបង្ហាញអំពីគោលជំហរទូលំទូលាយ នៃការធ្វើឲ្យប្រសើរឡើងថែមទៀត កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភា និង រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយមានវត្តមានអញ្ជើញទទួលបដិសណ្ឋាកិច្ចនោះដែរមាន ឯកឧត្តមប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាបនិង ថ្នាក់ដឹកនាំមន្ទីរ ពាក់ព័ន្ធក្នុងខេត្ត នៅរសៀលថ្ងៃទី០៧ ខែ វិច្ឆិការ ឆ្នាំ២០២៣នេះ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជន ទូទាំងប្រទេស នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែនដីកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ គឺជាសក្ខីភាព ឆ្លុះបញ្ចាំងឲ្យឃើញអំពីចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនប្រទេសទាំងពីរ ( ព្រះរាជាណាចក្រកម្ពុជា និង សាធារណ រដ្ឋប្រជាមានិតចិន ) កាន់តែរឹងមាំទ្វេរឡើងថែមទៀត ។ ក្នុងកិច្ចទទួលបដិសណ្ឋារកិច្ចដំណើរអញ្ជើញដល់របស់ឯកឧត្តម លូវ ឈីនជៀន (Lou Qinjian) ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។ នៅក្នុងជំនួបសម្តែងការគួសមគណៈប្រតិភូនៅបន្ទប់រងចាំនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប .អង្គរ និង ក្នុងពិធីលៀងសាយភោជន៍ នៅសណ្ឋាគារ សុខាអង្គរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តសៀមរាប ជម្រាបជូនគណៈប្រតិភូ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋខេត្តសៀមរាប បានពឹងផ្អែកលើវិស័យទេសចរណ៍ និង កសិកម្ម ដែលជាសេដ្ឋកិច្ចដ៏ចំបង ។ ឯកឧត្តមកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តពង្រឹងនិងពង្រីកនូវចំណងមិត្ត ភាព សាមគ្គីភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ហើយមិត្តភាពដែកថែបនេះវាមិនមែនជាការចៃដន្យកើតឡើងនោះទេ គឺមានការត្រួសត្រាយផ្លូវដោយ “ព្រះបរមរតនកោដ្ឋ” ដែលបានក្លាយជាកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ដែលកាន់តែមានភាពរឹងមាំ និង ល្អប្រសើរថែមទៀត។ មិត្តចិន ដែលបានចូលរួមចំណែកគំាទ្រ និងឧបត្ថម្ភ ដ៏សំខាន់នៅក្នុងការអភិវឌ្ឍកម្ពុជា។ សមិទ្ធផលជាច្រើនមានដូច ស្ពាន ថ្នល់ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិសៀមរាប .អង្គរ ដែលបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍នៅកម្ពុជា និង បានលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។ ក្នុងនោះឯកឧត្តមក៏បានលើកផងដែរ អំពីស្ថានភាពភ្ញៀវទេសចរដែលចូលមកទស្សនា កម្សាន្តនៅខេត្តសៀមរាប ក្រោយពីវិបត្តិកូវិដ១៩ បានកំពុងមានការកើនឡើងទៀតផង។ ឯកឧត្តម អ៊ាន ឃុន ក៏មានសង្ឃឹមជឿជាក់ថា ក្រោយកិច្ចដំណើរនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ចំនួនភ្ញៀវមានការកើនឡើង សំខាន់អ្នកទេសចរណ៍ប្រជាជនចិន ដែលប្រទេសជាមិត្តដែក ថែប តាំងពីយូលង់មកហើយ។ ឯកឧត្តមកបានសំណូមដល់គណៈប្រតិភូ សូមជួយធ្វើការផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ទៅដល់ប្រជាជនចិន ចូលមកទស្សនាកម្សាន្តនៅកម្ពុជា។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមចង់ឃើញវឌ្ឍនភាពបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ជាពិសេសក្នុងការពង្រឹងគុណភាពនិងសុចរិតភាពនៃគម្រោង BRI និងការជួយសម្រួលដល់ការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សា ហកម្ម កសិកម្ម ការវិនិយោគ និង វប្បធម៌នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ។
ក្នុងឱកាសនោះដែរ ឯកឧត្តម លូវ ឈីនជៀន (Lou Qinjian) បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងសម្រេចបាននូវជោគជ័យធំៗជាច្រើនទៀតជូនជាតិនិងប្រជាជន ។ ឯកឧត្តមប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបជូន ដល់រដ្ឋបាលខេត្តសៀមរាប ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឲ្យបានកាន់តែរឹងមាំឡើង ស្របតាមកិច្ចព្រមព្រៀងរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាបក្សកុម្មុយនីស្តចិន រួមនិង លោក ចាវ លិជិ (ZHAO Leji) ប្រធានសភាប្រជាជនចិនទូទំាងប្រទេស នាពេលកន្លងមក ។ ក្នុងនោះដែរឯកឧត្តមប្រធានគណៈប្រតិភូ ក្រោយពេលធ្វើនិវត្តដល់ មាតុប្រទេសវិញ និង ខិតខំជម្រុញកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ រវាងប្រជាជននិងប្រជាជនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទៅលើវិស័យទេសចរណ៍ ការវិនិយោគ វប្បធម៌ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ឲ្យកាន់ តែសកម្ម និងគ្រប់ជ្រុងជ្រោយផងដែរ។  ឯកឧត្តមកបាន លើកផងដែរថា  ការមកដាក់វិនិយោគទុនរបស់ប្រជាជនចិននៅកម្ពុជា បានជួយដល់សេដ្ឋកិច្ចនៅកម្ពុជាមានការកើនឡើង សំខាន់ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *