រយ:ពេល២ថ្ងៃសមត្ថកិច្ចផ្នែករដ្ឋបាលជលផលនិងសង្កាត់ជលផលស្រុកជលគីរីបន្តធ្វើការរុះរើបំផ្លាញ ចោលរបាំងស្បៃមុងក្នុងស្រុកជលគីរីនិងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ រយ:ពេលពីថ្ងៃទី៦រហូតដល់ថ្ងៃទី៧វិច្ឆិការ២០២៣នេះសមត្ថកិច្ចផ្នែករដ្ឋបាលជលផលនិងសង្កាត់ជលផលស្រុកជលគីរីនៅតែបន្តធ្វើការរុះរើបំផ្លាញ ចោលរបាំងស្បៃមុងក្នុងស្រុកជលគីរីនិងស្រុករលាប្អៀរ ដែលនៅតែកើតមាន។

លោក ខៀវ សុផានរិទ្ធិ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា រយះពេលពីរថ្ងៃទី៦បន្តរហូតដល់ថ្ងៃទី ៧វិច្ឆិការ២០២៣នេះលោកបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពការណូត៤គ្រឿងកម្លាំង១៤នាក់ថ្ងៃទី៦បន្តរហូតដល់ថ្ងៃទី ៧វិច្ឆិការ២០២៣នេះចុះធ្វើសកម្មភាពនៅឃុំពាមឆ្កោកចំណុចទំនប់មេទឹកពាមឆ្កោកនិងចំណុចទួលវាសណាប់ ។

នៅថ្ងៃទី៧វិច្ឆិការ២០២៣នេះលោកបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពនៅចំណុចទំនប់ដាច់និងទួលស្គន់ស្ថិតក្នុងភូមិទំនាបពេជ្យក្នុងឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

លោក ខៀវ សុផាន់រិទ្ធិ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថាក្នុងរយ:ពេល២ថ្ងៃមកនេះសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងសង្កាត់ជលផលស្រុកជលគីរីបានចុះធ្វើការរុះរើនិងបំផ្លាញចោលនូរបាំងស្បៃមុងបានចំនួន២០កន្លែង ប្រវែង៨០០ម៉ែត្រ លបលូ២២មាត់ បង្គោល១៣០ដើមនិងចាក់លែងត្រីចូលបឹងវិញចំនួន១៨០ គីឡូក្រាម ។

សូមបញ្ជាក់ថាកន្លងមកលោក ងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាតប្រមាញ់និងនេសាទធ្លាប់បានធ្វើការដាស់តឿនម្ដងហើយម្ដងទៀតដល់មន្ត្រីជលផលលោកនាយខណ្ឌ លោកនាយផ្នែកនិងសង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ចុះបង្ក្រាប បទល្មើសជាប្រចាំដោយមិនបណ្តែត បណ្តោយអោយបទល្មើសនេសាទកើតច្រើននោះឡើយ ។
ហើយករណីកើតមានបទល្មើសនេសាទច្រើនហើយមិនចបង្ក្រាបនៅក្នុងដែនសមត្ថកិច្ច ផ្នែក សង្កាត់ ណាមួយលោកនាយខណ្ឌត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ព្រោះលោកប្រធានមន្ទីរបានធ្វើការណែនាំច្រើនលើកច្រើនសារួចមកហើយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *