សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យធ្វើវេទិកាអប់រំផ្លូវចិត្ត និងធ្វើការចែករំលែកចំណេះដឹង ដើម្បីអ្នកទាំងអស់គ្នាក្រោមប្រធានបទស្តីពី «អាហារផ្លូវចិត្ត»

សៀមរាប៖ សភាពាណិជ្ជកម្មមណ្ឌលសៀមរាប.ឧត្តរមានជ័យ បានរួមសហការជាមួយនិងសាកលវិទ្យាល័យស៍អ៊ីសថ៍ អេយសៀ. ក្រុមហ៊ុន អែតខេម សនសាល់ធីង និង សមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានធ្វើវេទិកាអប់រំផ្លូវចិត្ត និងធ្វើការចែករំលែកចំណេះដឹង ដើម្បីអ្នកទាំងអស់គ្នាក្រោមប្រធាន បទស្តីពី «អាហារផ្លូវចិត្ត»នៅសាកលវិទ្យាល័យស៍អ៊ីសថ៍អេយសៀ ដោយមានការអញ្ជើញចូលរូមពីសំណាក់លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប .ឧត្តរជ័យ និងលោកគ្រូ សាន សុជា ដែលជាវាគ្មិនការចែករំលែក «អាហារផ្លូវចិត្ត» ។ នៅក្នុងវេទិកានោះដែរក៍មាន ការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ និស្សិត លោក លោកស្រីតំណាង អង្គការ អាជីករ និងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២៣នេះ។

មានប្រសាសន៍បើកវេទិកានាពេលនោះដែរលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប.ឧត្តរជ័យបានមានប្រសាសន៍ថា បើយើងក្រលេកមើលស្ថានភាពបច្ចុប្បន្ន មនុស្សយើងមានជួបបញ្ហាផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃទាំងមុខរបរ បញ្ហាគ្រួសារ នឹងសង្គម ជាពិសេសនៅពេលស្ថានភាពសេដ្ឋកិច្ចមានការធ្លាក់ចុះ ប៉ះ ពាល់ដល់មុខរបរ ការងារផ្សេងៗ ដែលអាចបណ្ដាលឱ្យយើងមានជំងឺបាក់ទឹកចិត្ត រហូតបណ្តាលឱ្យមានការធ្វើអត្តឃាតខ្លួនឯង ដោយសារតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយគិតថារកដំណោះស្រាយមិនបាន។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបន្តថា ការរៀបចំថ្វើវេទិកាអប់រំផ្លូវចិត្តនិងធ្វើការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នាក្រោមប្រធានបទស្តីពី «អាហារផ្លូវចិត្ត»នាពេលនេះគឺពិតជាមានសារៈសំខាន់ប្រយោជន៍ក្នុងការអប់រំផ្លូវចិត្តរបស់យើង ឱ្យ ចេះគិតពិចារណាបានវែងឆ្ងាយជាងមុន ដឹងពីហេតុ និង ផល ដំណើររឿងក្នុងជីវិត និងវិធីកែខៃនូវបញ្ហា ដែលកើតមានឡើងក្នុងដំណើរជីវិតយើង។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបញ្ជាក់បន្ថែមទៀតថា អ្វីដែលលោកមានប្រសាសន៍លើកឡើងខាងលើ គ្រាន់ តែការយល់ឃើញ និងអ្វីដែលកើតមានឡើងក្នុងសង្គមមួយផ្នែក ប៉ុណ្ណោះ។ ប៉ុន្តែ ចំនុចនេះ យើងគួរតែយកចិត្តទុកដាក់ ពីព្រោះវា អាចនឹងបង្កជាបញ្ហាយើង ប្រឈមនៅថ្ងៃអនាគត ប្រសិនបើស្ថានភាពនៃជំងឺបាក់ទឹកចិត្តចេះតែមានការកើនឡើង ដូចប្រទេស ផ្សេងៗ កូរ៉េ និងជប៉ុនជាដើមដែលមានអ្នកកើតជំងឺផ្លូវចិត្តច្រើន ដោយសារបញ្ហា ភាពស្ថានភាពសង្គមនិងការងារជាដើម។ អាស្រ័យហេតុនេះ ដូចអ្វីដែលព្រះពុទ្ធឱវាទបានសំដែងកន្លងមក ដល់ពុទ្ធសាសនិក បានធ្វើឱ្យយើងមានការគិតពិចារណាតាមហេតុ និងផល ការអាធ្យាស្រ័យ ផ្លូវរំងាប់អារម្មណ៍ផ្សេងៗ បានជួយឱ្យ ការរស់នៅរបស់យើង មានសេចក្តីសុខ សុភមង្គលជាមួយមិត្តភ័ក្តិនិងគ្រួសារ និងមនុស្សនៅជុំវិញខ្លួនយើង។ នៅក្នុងវេទិកានោះដែរ លោកគ្រូ សាន សុជា ដែលជាវាគ្មិនក៍បានមានប្រសាសន៍បកស្រាយនិងពន្យលនែនាំ ព្រមទាំងឆ្លើយតបទៅនិងសំនួរ របស់អ្នកសម្របសម្រួលកម្មវិធី និងប្អូនៗនិស្សិត អាជីករ ដែលបានមានចំងល់ហើយបានសួរទៅលោកគ្រូដែលទាក់ទងទៅហ្នឹង «អាហារផ្លូវចិត្ត» ហើយលោកគ្រូ សាន សុជា ក៍បានធ្វើការបកស្រាយនិងចែករំលែកចំណេះដឹង ដើម្បីជា ប្រយោជន៍ក្នុងការអប់រំផ្លូវចិត្ត ដើម្បីឱ្យអ្នកចូលរួមទាំងអស់បានយល់នូវអ្វីដែលជាអាហារផ្លូវចិត្ត ហើយវាមាននូវគុណប្រយោជន៍យ៉ាងណាខ្លះដល់យើងទាំងអស់គ្នាផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *