ប្រជាពលរដ្ឋអ្នករកស៊ីម៉ូតូឌុបនិងអ្នកលក់ដូរ នៅកំពង់ចម្លងសាឡាងចុងកោះ ក្នុងក្រុងកំពង់ឆ្នាំង ត្អូញត្អែរ បច្ចុប្បន្នមុខរបរ របស់ពួកគាត់រកចំណូលមិនបានក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូឌុប រឺម៉កកង់បីដឹកអ៊ីវ៉ាន់ រួមទាំងអ្នកលក់ដូរ នៅចំនុចកំពង់ចម្លងសាឡាង ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កំពុងត្អូញត្អែរ ពីមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ថា រកចំណូលមិនសូវបានសម្រាប់ ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងបង់ធានាគារផងនោះ។

ស្ត្រីឈ្មោះ ស្រីខុម រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងបានរៀបរាប់ឲ្យដឹងថា៖ រូបគាត់លក់ដូរ នំចំណីច្រើនមុខ រួមនិងភេសជ្ជៈនៅទីនេះរយៈពេលជាយូរឆ្នាំហើយ តែក្នុងការលក់របស់គាត់កន្លងមក យ៉ាងហោចណាស់ក៏អាចលក់បាន២០ ទៅ៣០ម៉ឺន រៀលក្នុងមួយថ្ងៃដែរក្រោយពីផាត់ថ្លៃដើមអាចចំណេញបានតិចតួចដែរ ទុកគ្រាន់ ដោះស្រាយជីវភាពប្រចាំថ្ងៃ និងមួយចំនួនទៀតសន្សំទុកបង់ធានាគារ និងថ្លៃកន្លែង ប៉ុន្តែបច្ចុប្បន្ននេះ រកតែ១០ម៉ឺនក្នុងមួយថ្ងៃមិនបានផង ទាំងនេះគាត់ក៏ពុំដឹងដែរថាមកពីកត្តាអ្វីនោះទេ និយាយរួមគឺស្ងាត់គ្មានមនុស្សម្នា ឆ្លងកាត់ដូចមុននោះទេ។

ស្ត្រីដដែលបន្តថា គាត់ត្រូវចំណាយបង់ថ្លៃតូបលក់ក្នុង១ខែ១៥ម៉ឺនរៀល ប៉ុន្តែដោយមើលឃើញពីស្ថានភាពជាក់ស្តែងលក់មិនសូវដាច់ ក្នុងនោះអ្នកទទួលបន្ទុក មានការបន្ធូបន្ថយខ្លះដែរ។

ដោយឡែកអ្នករត់ម៉ូតូឌុប និង រឺម៉ក ដឹក អ៊ីវ៉ាន់ ក៏មានការត្អូញត្អែរស្រដៀងគ្នា បែបនេះក្នុងពួកគាត់លើកឡើងថា គឺដោយ សារតែវិបត្តសេដ្ឋកិច្ចតាមតំបន់ធ្លាក់ចុះ និងសូមសំណូមពរឲ្យមន្ទីរពាក់ព័ន្ធជួយពិនិត្យ និងរកដំណោះស្រាយណាមួយតាមដែលអាចធ្វើបានផងចុះ បើមិនដូចនោះទេ និងមានកំណើនពលរដ្ឋចំណាកស្រុកជាក់ជាមិនខាន ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *