កំពង់ឆ្នាំង៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមជាមួយលោក គន្ធ នីរ៉ូ និងលោក ប៊ូ សុធី មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមទាំងមានការចូលរួមពីអាជ្ញាធរឃុំ និងថ្នាក់ដឹកនាំភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារ ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ចំនួន ២គ្រួសារ រស់នៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យមាន ១-ឈ្មោះ ឆេង ម៉ាស ភេទស្រី អាយុ ២៨ឆ្នាំ (មានជំងឺ)
២-ឈ្មោះ ម៉ាន ម៉ាក់ ភេទស្រី អាយុ ២៧ឆ្នាំ (ពិការ)។
ក្នុងឱកាសនៃការសួរសុខទុក្ខនេះ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងតែ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះទោះនៅទីណាក៏ដោយ។
ទន្ទឹមនិងឱកាសនោះអភិបាលស្រុក លោកបានសូមអំពាវនាវនិងបានធ្វើការ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវករណីគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រូវរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ។
អំណោយដែលអនុសាខានាំយកទៅជូនក្នុង ១គ្រួសារ រួមមាន: អង្ករ ២៥ គីឡូក្រាម, មីខ្លាឃ្មុំ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, ឃីត ១កញ្ចប់ (មុង១, ភួយ១, ក្រម៉ា១, សារ៉ុង១), និងថវិកា ១០០.០០០រៀល ដប់ម៉ឺនរៀលគត់៕