អភិបាលខេត្តពោធិសាត់និងអភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយកីឡាកទូក.ង.ទាំង ៣៣ទូកដែលត្រូវបានត្រៀមប្រណាំងនៅថ្ងៃទី ៤និង៥នេះ

ពោធិសាត់៖ អភិបាលខេត្តពោធិសាត់និងអភិបាលខេត្តកំពត់ជួបធ្វើការសំណេះ សំណាលជាមួយកីឡាកទូក.ង.ទាំង ៣៣ទូកដែលត្រូវបានត្រៀមប្រណាំងនៅថ្ងៃទី៤និង៥នេះ ។

បើយោងតាមការអោយដឹងពីអាជ្ញាធរខេត្តពោធិសាត់ការប្រណាំទូក ង ដែលត្រូវបានរៀបចំធ្វើឡើងនៅខេត្តពោធិសាត់នេះមាន៣៣ទូកក្នុងនោះទូក ង មកពីខេត្តកំពតមានចំនួន ១ទូក ខេត្តបាត់ដំបងចំនួន២ទូកនិងទូក ង ខេត្តពោធិសាត់មានចំនួន៣០ទូកដែលនិងធ្វើពិធីប្រណាំងនេះនិងប្រព្រឹត្តទៅរយ:ពេល២ថ្ងៃគឺថ្ងៃទី៤និងទី៥នៅក្នុងស្ទឹងពោធិ៍សាត់តែម្តង ។

បើយោងតាមអាជ្ញាធខេត្តបាបអោយដឹងថានៅក្នុងពិធ៏ប្រណាំងទូកដែលនិងរៀបចំនៅថ្ងៃទី៤និង៥នេះដើម្បីរៀបចំការពារសន្តិសុខនិងសណ្តាប់ធ្នាប់រហូតដល់៣០០នាក់គ្រាដែលអភិបាលខេត្តពោធិសាត់ឯកឧត្តម ខូយរីដា អភិបាលខេត្តកំពតឯកឧត្តម ម៉ៅ ធនិន បានជួបសំណេះសំណាលកីឡាករទូក ង ទាំងអស់នោះ នៅរសៀលថ្ងៃទី៣វិច្ឆិការ២០២៣។

អភិបាលខេត្តពោធិសាត់ ឯកឧត្តម ខូយរី បានមានប្រសាសន៍អគុណសន្តិភាពអគុណមគ្គុទ្ទេសក៍ឯកដែលបាននាំមកនូវសុខសន្តិភាពជូនជាតិនិងប្រជាពលរដ្ឋទើបយើងមាននូវថ្ងៃនេះ ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ទៀតថាក្នុងនាមថ្នាក់ដឹកនាំខេត្តនិងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់សូមយកឱកាសនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ក្រុមហ៊ុននិងសហគ្រាសព្រមទាំងសប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភថវិកានិងសម្ភារ មករដ្ឋបាលខេត្តរៀបចំបែងចែកអំណោយទាំងនោះជូនដល់គណៈកម្មាធិការនិងកីឡាករទូកងដើម្បីលើកទឹកចិត្តដល់កីឡាករទូកងរបស់យើងខិតខំប្រឹងប្រែងយកជ័យជំនះទៅកាន់ភូមិឋានរបស់ខ្លួនវិញ។

នៅក្នុងការជួបសំណេះសំណាលជាមួយកីឡាករទូក ង ឯកឧត្តម ខូយរីដា និងឯកឧត្តម ម៉ៅ ធនិន បានយកអំណោយជាគ្រឿងសម្ភារ រួមមានមួយទូកៗអង្ក១តោន ថវិការ១លាន មី៥កេះ ទឹកក្រូច៥កេះ ត្រីខ៥យួរក្នុងនោះសរុប៣៣ទូក។

សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកំសាន្តក្នុងពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ និងធ្វើឡើងមានរយ:ពេល២ថ្ងៃចាប់ពីថ្ងៃទី៤និង៥ថ្ងៃមានការប្រណាំងទូក ង បណ្តែតប្រទីប សំពះព្រះខែនិងមានការបាញ់កាំជ្រួច មានកន្លែងតាំងពិពណ៌លក់ម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *