ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីណែនាំ មិនអនុញ្ញាតឱ្យការធ្វើការនេសាទដោយដាក់របាំងធ្នស់កាត់ ផ្ជិតព្រែក ប្រឡាយស្ទាក់ចាប់ត្រីយកត្រី ក្នុងខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣តនេះទៅ

កំពង់ឆ្នាំង៖ ជារៀងរាល់ឆ្នាំក្នុងរដូវទឹកសម្រក ខណៈទឹកទន្លេបានហូរចេញពីតំបនបឹងនេសាទសាប យោងតាមទម្លាប់អោយតែដល់រដូវនេះ គឺក្រុមឈ្មួញធំៗគ្រាគ់ៗត្រូវចាប់ ផ្តើមរៀបចំនូវឧបករណ៍នេសាទសម្រាប់ធ្វើធ្នស់ដាក់របាំងផ្ជិតព្រែក,ប្រឡាយ,និងចង្អូរទាំងនោះ ដោយពួកគេបានប្រើឧបករណ៍របាំងសាច់អួនក្រឡាញឹក, ឬរបាំងស្បៃមុងជាដើម ដើម្បីត្រៀមស្ទាក់ចាប់ត្រី ដែលហ្វូងត្រីទាំងនោះ កាលពីដើមរដូវ ទឹកហូរចូលទីវាលទំនាប បឹងបួរផ្សេងៗ ពេលរដូវសម្រកទឹកហូរចូលទន្លេវិញ ហ្វូងត្រីទាំងនោះក៏បាននាំបណ្ដើរចុះតាមទឹកហូរ តាមប្រឡាយ ព្រែក ចង្អូរ សំដៅមកកាន់ទន្លេវិញដើម្បីរកទីទឹក ជ្រៅនិងហូរឡើងទៅផ្នែកខាងលើដើម្បី រស់រានមានជីវិតបន្តពូជរៀងៗខ្លួន ។

ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំង ការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែកខាងលើនេះគឺក្រុមឈ្មួញបានធ្វើសកម្មភាពស្ទើជារៀងរាល់ឆ្នាំនៅតាមបណ្ដាព្រែក ប្រឡាយ ចង្អូរជាច្រើនទូទាំងខេត្តកំពង់ឆ្នាំង។

ទើបតែនៅឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំ ណឹងមកដល់ សហគមន៍នេសាទ និងសហព័ន្ធក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលលិខិតជូនដំណឹងនោះចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ដោយក្រសួង និង មិនអនុញ្ញាតឱ្យក្រុមឈ្មួញធ្វើការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែក ប្រឡាយ ចង្អូរផ្សេងៗស្ទាក់ចាប់ត្រី ចាប់ពីរដូវសម្រកឆ្នាំ២០២៣នេះតទៅ លិខិតជូនដំណឹងរបស់ក្រសួងខាងលើនេះ ក៏បានចម្លងជូនរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីជ្រាប និង អនុវត្តផងដែរ។

លោក ឈឹម ឈឿន តំណាងគណៈ កម្មការសហព័ន្ធស ហគមន៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ចំពោះការនេសាទ ដោយប្រើឧបករណ៍ ដាក់របាំងធ្នស់ផ្ជិតព្រែក ប្រឡាយ ឬចង្អូរផ្សេងៗ ស្ទាក់ចាប់ត្រីខាងលើនេះ កន្លងមកគឺមានការអនុ ញ្ញាតច្បាប់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែ លលោកអនុញ្ញាតឱ្យសហគមន៍ធ្វើការនេសាទចាប់ត្រីរយៈ ពេល៣ខ្នើត ក្នុងមួយរដូវ ដើម្បី យកត្រីធ្វើប្រហុក ផ្អកចែកប្រជាពលរដ្ឋក្នុងក្នុងសហគមន៍។

តែចាប់ពីរដូវសម្រកឆ្នាំ២០២៣នេះទៅ គឺក្រសួងកសិកម្មនិងមិនអនុញ្ញាតឲ្យមានការនេសាទដោយប្រើឧបករណ៍ដាក់របាំងធ្នស់ផ្ជិតព្រែក ប្រឡាយ ឬចង្អូរផ្សេងៗ ដើម្បីស្ទាក់ចាប់ត្រី នៅក្នុងខេត្តកំពង់ឆ្នាំងជាបន្តទៀតនោះឡើយ។លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះចំនួនព្រែក ប្រឡាយ និងចង្អូរផ្សេងៗ ដែលជាទីតាំងសម្រាប់ការនេ សាទត្រី ដែលធ្លាប់ធ្វើពីឆ្នាំមុនៗកន្លងមក បើរាប់ត្រួសៗទាំងតូចទាំងធំមានប្រមាណជិត៣០ទីតាំងឯណោះនៅទូទាំងខេត្តកំពង់ឆ្នាំង។

ពាក់ព័ន្ធករណីខាងលើនេះផងដែរ លោក ងិន ហ៊ុន ប្រធា នមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏ បានប្រាប់ឲ្យដឹងដែរថា ករណីនេះលោកបានប្រជុំផ្សព្វផ្សាយដល់បណ្ដា សង្កាត់ ផ្នែក និងខណ្ឌរដ្ឋបាលជលផល ឲ្យធ្វើការផ្សព្វផ្សាយបន្តតាមបណ្ដាសហគមន៍នេសាទជាបន្ទាន់ នៅទូទាំងខេត្ត គឺលោកបានប្រជុំផ្សព្វផ្សាយតាំងពីមួយខែមុនម៉្លេះដោយមិនអនុញ្ញាតឲ្យមានការនេសាទដាក់របាំងធ្នស់ផកជិតព្រែកនៅតាមបណ្ដាព្រែក ប្រឡាយនិងចង្អូរផ្សេងៗដើម្បីស្ទាក់ចាប់ត្រីជាបន្តទៀតឡើយ ដោយចាប់អនុវត្តពីរដូវសម្រក ឆ្នាំ២០២៣នេះទៅ។

ក្នុងនោះដែរលោកក៏បានដាក់ផែន ការយ៉ាងតឹងរឹងដល់មន្ត្រីជលផល សង្កាត់ ផ្នែក និងនាយខណ្ឌ ត្រូវទទួលខុសត្រូវតាមបណ្ដាផ្នែកនីមួយៗបើសង្កា ត់ និងផ្នែក ដែលខ្លួនគ្រប់គ្រងកើតមានបទល្មើសនេសាទដូចខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់រៀងៗខ្លួន។

លោកបានបញ្ជាក់អោយដឹងទៀតថាមួយរយៈនេះនៅតាមបណ្ដាព្រែកខ្លះបានធ្វើសកម្មភាពបោះបង្គោលធ្នស់រៀបចំដាក់ជារបាំង ដើម្បីស្ទាក់ចាប់ត្រីខ្លះហើយ ដូចជានៅស្រុកកំពង់ត្រឡាច និងជលគីរី តែក៏ត្រូវបានមន្ត្រីសង្កាត់ ផ្នែករបស់យើងនៅទីនោះ បានចុះណែនាំដល់ប្រជានេសាទទាំងនោះឲ្យធ្វើការរុះរើវិញជាបន្ទាន់ផងដែរ។ដូច្នេះករណីនេសាទដោយការដាក់របាំងផ្ជិតព្រែកនៅក្នុងខេត្តកំពង់ ឆ្នាំង ចាប់ពីឆ្នាំ២០២៣នេះទៅ គឺលោកមិនអនុញ្ញាតឲ្យកើតមានជាដាច់ខាត។

ក្នុងឱកាសនេះដែរលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនិងនីសាទខេត្តកំពង់ឆ្នាំងបានសូមអំពាវនាវមកតងហើយម្តងទៀតដល់មន្ត្រីជំនាញ ពិសេសគឺសហគមន៍នេសាទតាមបណ្ដាសហគមន៍ ត្រូវចូលរួមអនុវត្តតាមសេចក្តីណែ នាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាការពារនិងទប់ស្កាត់ចំពោះបទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសការដាក់របាំងធ្នស់ផ្ជិតព្រែកប្រឡាយ ឬចង្អូរផ្សេងៗនៅតាមបណ្ដាមូលដ្ឋាន សុំកុំឲ្យកើតមានបន្តទៅទៀតឲ្យ សោះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *