លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញប្រកាសតែងតាំងលោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយសសាខានិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

ពោធិសាត់៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោកជំទាវ​ អាំង សុជាតា ខូយ រីដា ជាអនុប្រធានកិត្តិយសសាខានិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ជំនួសលោកជំទាវ លាង ហៃ ជាវតាយដែលបានលាឈប់។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ​ខូយ ​រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ សមាជិក សមាជិការគណៈកម្មាធិការ មន្តី្របតិបត្តិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ក្រុង នៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣នេះ។

បន្ទាប់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកកម្ពុជាថ្លែងនូវការស្វាគមន៍ និងប្រគល់ទទួលនូវសេចក្តីប្រកាសតែងតាំងរួចមក លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយសនិងជាប្រធានក្រុមការងារឥស្សរជឆ្នើមថ្នាក់ជាតិ-ថ្នាក់សាខាអាណត្តិទី៥ បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់កិត្តិយសនិងទទួលភារកិច្ចជាអនុប្រធានកិត្តិយសនិងជាប្រធានក្រុមការងារឥស្សរជន ឆ្នើមថ្នាក់ជាតិ ថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់អាណត្តិទី៥។

ជាការឆ្លើយតបលោកជំទាវបានប្តេជ្ញាចិត្តខិតខំអស់ពី កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី គោរពគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមនិង បម្រើឧត្តម ប្រយោជន៍មនុស្សជាតិបន្តអនុវត្តតាមអនុសាសន៍និងគន្លឹះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការ អភិវឌ្ឍន៍នៅកម្ពុជា។ប្តេជ្ញាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺអេដស៍ លើកកម្ពស់សុខភាពស្ត្រីនិងកុមារព្រមទាំងអភិវឌ្ឍន៍ធនធានថវិកា ធនធានមនុស្ស ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា។

មានប្រសាសន៍សំណេះសំណាលនិងផ្តាំផ្ញើ លោកជំទាវម៉ែន នារីសោភ័គ សូមនាំមកនូវការកោតសរសើរនិងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនចំពោះរដ្ឋបាលខេត្ត ស្រុក ក្រុងនិងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមកម្លាំងគ្នាជាធនធានសរុប មធ្យោបាយសរុប និងឆ្លើយតបបានទាន់ពេលវេលា មានប្រសិទ្ធិភាព ប្រកបដោយបរិយាបន្ន និងបញ្ជៀសបានអំពីការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិស្របតាមឆន្ទះរបស់រាជរដ្ឋាភិបាលនិងតាមទិសស្លោករបស់កាក បាទក្រហមកម្ពុជា មិនទុកនរណាម្នាក់ចោល។

លោកជំទាវ បានថ្លែងលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា បានដាក់ចេញផែនការយុទ្ធសាស្ត្របច្ចកោណក្នុងនោះផ្តល់អាទិភាពខ្ពស់ទៅលើការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍន៍មូលដ្ឋានធ្វើយ៉ាងណាធានាលំហូធនធានឲ្យបានកាន់តែរលូនមានភាពធនមាំនិងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវបានជម្រាបជូនថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនបានទទួលពានរង្វាន់ជាច្រើនពីសហគមន៍អន្តរជាតិជាពិសេសវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជា។តាមរយនេះដែរ លោកជំទាវបានដាក់ចេញនូវការងារមួយចំនួនដល់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខានិងអនុសាខាត្រូវបង្កើនការអប់រំផ្សព្វ ផ្សាយពង្រីកកិច្ចសហប្រតិបត្តិការជាចរន្តជាតិតែមួយឈានទៅការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ទៅតាមផែនការសកម្មភាពនៃទិវា ជាតិសុខភាពមាតា ទារកនិងកុមារ ទិវាឆ្មបអន្តរជាតិ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ជាដើម។

នៅព្រឹកថ្ងៃដដែលនោះលោកជំទាវព្រមទាំងប្រិភូបានអញ្ជើញចុះសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចនិងអ្នកជំងឺនៅទីតាំងមួយ កន្លែងស្ថិតក្នុងភូមិដូងជ្រុំសង្កាត់ព្រៃញីក្រុងពោធិ៍សាត់ និងចុះតាមខ្នងផ្ទះ ចំនួន៣០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី១កេសតូច​ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរឃីត១កញ្ចប់ក្នុងនោះក្រមារ១ សារុង១ ភួយ១មុង១និងថវិកា២ម៉ឺនរៀលហើយ ក្នុងឱកាសនោះលោកជំទាវសូមឲ្យប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាអនាម័យគឺហូបស្អាត ផឹកស្អាតនិងរស់ នៅស្នាត ទើបនាំមកនូវសុខភាពល្អនិងកាត់បន្ថយការចំណាយថវិកាបានមួយចំណែកធំ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *