ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ធ្វើពិធីក្រុងពលីទូក.ង.តេជះ សែនជ័យបារមីនាគស ដើម្បីត្រៀមចូលរួមប្រណាំងក្នុងពិធីអកអំបុកសំពះព្រះខែនាពេលខាងមុខនេះ

ពោធិសាត់៖ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ធ្វើពិធីក្រុងពលីទូក.ង.តេជះ សែនជ័យបារមីនាគស ដើម្បីត្រៀមចូលរួមប្រណាំងដោយអនុវត្តទៅតាម កិច្ចចង្អុលការរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្ម ការរៀបចំប្រណាំងទូកថ្នាក់ខេត្ត។ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តនិងលោកស្រីព្រមទាំង មានការ ចូល រួមពីស្នងការរងនិងនាយការិយាល័យចំណុះ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលីប្រោះព្រំទូក (ង)មានឈ្មោះថា តេជះសែនជ័យ បារមីនាគស របស់ស្នងការដ្ឋាននគរបាលខេត្ត រំកិលចុះស្ទឹង ហ្វឹកហាត់និងត្រៀម ចូលរួម ប្រកួតនៅថ្នាក់ខេត្តនាថ្ងៃទី៤-៥ខែវិច្ឆិកា ឆ្នាំ២០២៣ តាមដងស្ទឹងពោធិ៍សាត់ ក្នុងឱកាសអបអរសាទរក្នុងពិធី បុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែនិង អកអំបុក នាពេលខាងមុខនេះឲ្យទទួលបានជោគជ័យ។

ពិធីក្រុងពលី បួងសួងដល់បារមីម្ចាស់ទឹក ម្ចាស់ដី ព្រៃព្រឹក្សាដែលថែរក្សាការពារនៅលើភពផែនដី ជាពិសេសទឹកដី ខេត្ត ពោធិ៍សាត់ ក្នុងគោលបំណងសុំសេចក្តីសុខ សេចក្តីចម្រើន និមន្ត ព្រះសង្ឃ ប្រោះព្រំ ទូក(ង)មានឈ្មោះថា (តេជះសែនជ័យ បារមីនាគស) នៅបរិវេណស្នងការដ្ឋានខេត្ត នៅថ្ងៃទី៣០វិច្ឆិការ២០២៣នេះ និងបានដាក់ចុះពីបង្គង​ដង្ហែឆ្ពោះទៅ កាន់ស្ទឹងពោធិ៍សាត់ដែលជាទីកន្លែងប្រារព្ធពិធីនិងរំកិលចុះស្ទឹងដើម្បីឲ្យកីឡាករហ្វឹកហាត់និងត្រៀមប្រកួត។

មានប្រសាសន៍សំណេះសំណាលជាមួយកីឡាករលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានថ្លែងថា យើងទាំងអស់គ្នាពិតជាបានដឹងមកហើយថាគឺនៅថ្ងៃទី៤-៥ខែវិច្ឆិកាឆ្នាំ២០២៣នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការ បានផ្តួចផ្តើមបង្កើតឲ្យមានការប្រណាំងទូក( ង )ខ្នាតអន្តរជាតិចំណុះ២២នាក់ នៅ​តាមដងស្ទឹងពោធិ៍សាត់សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្តចូលរួមទស្សនា ក្នុងឱកាសអបអរសាទរក្នុង ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពេះព្រះខែនិងអកអំបុក ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ស ថែង បានថ្លែងទៀតថា ដោយអនុវត្តទៅ​តាម អនុសាសន៍ និងកិច្ចចង្អុលការដ៏ថ្លៃថ្លារបស់អភិបាលនៃគណៈអភិបាលខេត្ត ក៏ដូចស្របទៅតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះអង្គភាពស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ក៏បានបង្កើតឲ្យមានទូក (ង) ខ្នាតអន្តរជាតិមួយ មានចំណុះ២២នាក់ នេះ​ឡើងដែល​មានឈ្មោះថា (តេជះសែនជ័យបារមីនាគស) ដូចបណ្តាមន្ទីរ អង្គភាពនានាក្នុងខេត្ត។ ដើម្បីឲ្យការប្រគួតនេះ ទទួលបាន ជោគជ័យជាកិត្តិយសអង្គភាពស្នងការដ្ឋាននគរបាលខេត្តក៏ដូចក្រុមកីឡាករយើងនោះ​ សូមឲ្យក្រុមកីឡាករអុំទូក​ទាំងអស់ ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ទាំងការគោរពបទបញ្ជារបស់គណកម្មការ ការសាមគ្គីឯកភាពគ្នា មានក្រមសីលធម៌ សុជីវធម៌ ខិតខំហ្វឹកហាត់បញ្ចេញឲ្យអស់សមត្ថភាពរៀងៗខ្លួនដើម្បីយកឈ្នះលើគូរប្រកួតដោយភាពថ្លៃថ្នូ។​​

នៅក្នុងអំឡុងពេលនិងកំពុង​សមហាត់នៅនឹងកន្លែងក៏ដូចហាត់អុំនៅតាមដងស្ទឹងនិងពេលចូលរួមប្រកួតនាពេលខាងមុខនេះសូមឲ្យក្រុមកីឡាករយើងទាំងអស់បង្កើនការប្រុងប្រយ័ត្នអំពីបញ្ហាសុខភាព បើមានបញ្ហាអ្វីកើតឡើងត្រូវផ្តល់ដំណឹងដល់ក្រុមការងារក្នុងការសម្របសម្រួលចៀសវាងជួបបញ្ហាប្រឈមនានា។ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តសង្ឃឹមនិងមានទំនុកចិត្តយ៉ាងមុតមាំថា កីឡាករទាំងអស់ពិតជាអនុវត្តបានត្រឹមត្រូវទៅតាមបទបញ្ជានិងទទួលបានជ័យលាភីជាក់ជាមិនខានឡើយ។
ននៅក្នុងខណៈលោកឧត្តមសេនីយ៍ទោ ស ថែង និងលោកស្រីក៏បានជួយឧបត្ថម្ភថវិកានិងភេសជ្ជៈមួយចំនួនសម្រាប់ហ្វឹកហាត់នោះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *