ភិក្ខុ សីលវន្ត សីលវតី ចំនួន៨៨អង្គ/នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាល វិបស្សនាធុរៈ រយះពេល ៣ខែនៅវត្តខេមវន្ត(ហៅវត្តខ្សាម) ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

រីកំពង់ឆ្នាំងៈ វគ្គបណ្តុះបណ្តាល វិបស្សនា ធុរះ រយៈពេល៣ខែនៅវត្តខេមវន្ត(ហៅវត្តខ្សាម) ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ត្រូវបានប្រារព្ធបិទនៅរសៀលថ្ងៃអាទិត្យទី ២៩ ខែតុលា ឆ្នាំ២០២៣ ក្រោមព្រះអធិបតីភាពព្រះវិមលញាណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង តំណាងព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត និង ជាគណៈគ្រប់គ្រង វត្តខេមវន្ត ហៅវត្តខ្សាម លោកយាយឧបាសិកាព ឃុន ណាវី គ្រូវិបស្សនា និង ភិក្ខុ សីលវន សីលវតី ចំនួន៨៨អង្គ/នាក់ ចូលរួមផងដែរ។

លោកយាយឧបាសិកា ឃុន ណាវី គ្រូវិបស្សធុរៈ បានបញ្ជាក់អោយដឹងថាៈ ក្រោមការដឹកនាំរបស់ព្រះសិរីធម្មញាណ នុច មុនី គណៈគ្រប់គ្រងវត្ត បានរៀបចំអោយមានវគ្គវិបស្សនាធុរៈវគ្គ១នេះឡើងមានរយះពេល៣ខែ ចាប់ ថ្ងៃទី០២ ខែ សីហា ឆ្នាំ២០២៣ ដល់ថ្ងៃអាទិត្យ ទី១៥ កើត ខែ អស្សុជ ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៣ ក្នុង វត្តខេនវន្ត (ហៅវត្តខ្សាម) ត្រូវបានបញ្ចប់ដោយជោគជ័យ ដែលមានភិក្ខុ សីលវន្ត១០អង្គ/នាក់ សីលវតី ចំនួន៧៨នាក់។

លោកយាយឧបាសិកា ឃុន ណាវី គ្រូវិបស្សធុរៈ បានបញ្ជាក់អោយដឹងបន្តថាៈគោលបំណងសំខាន់គោល​បំណងនៃការធ្វើវិបស្សនាធុរៈកម្មដ្ឋានគឺឆ្ពោះ​ទៅ​រក​គោលដៅ​ផ្លូវ​ចិត្ត​យ៉ាង​ខ្ពស់បំផុត ​នៃ​ការរំដោះ​ទុក្ខ និង ការត្រាស់ដឹង​ពេញ​បរិបូណ៌។

គោលដៅ​របស់​វិបស្សនា ​គឺ​មិនមែន​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​កាយ​ឲ្យ​បាន​ជា​សះ​ស្បើយ​ទេ។ ប៉ុន្តែ​ដោយសារ​លទ្ធផល​បន្ទាប់​បន្សំ​ ដែល​កើត​មក​ពី​ការ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ នុះ​មាន​ជំងឺ​ផ្លូវ​ចិត្ត និង ផ្លូវ​កាយ​ជា​ច្រើន​ណាស់​ដែល​បាន​ជា​សះ​ស្បើយ​ដាច់​ឫស​គល់​ឣស់។ តាម​ការពិត វិបស្សនា គឺប្រាកដ ជា​រំលាយ​ហេតុ​បី​យ៉ាង ​នៃ​សេចក្ដី​ទុក្ខ​ទាំង​ឣស់​បាន ពោល​គឺ៖ លោភ: ទោស: និង មោហ:ដោយសារ​ការ​បដិបត្តិ​យ៉ាង​ជាប់​ជានិច្ច សមាធិ​នឹង​ជួយ​បន្ធូរ​បន្ថយ​ភាព​តានតឹង​ ដែល​ចេះ​តែ​មាន​នៅ​ក្នុង​ការរស់នៅ​រាល់​ថ្ងៃ ហើយ​ជួយ​ស្រាយ​ចំណង​ដែល​កើត​ឡើង​ដោយសារ​ទម្លាប់​ចាស់​ ដែល​ចេះ​តែ​នាំ​ចិត្ត​ឲ្យ​ធ្វើ​ប្រតិកម្ម​តប​នឹង​ស្ថានភាព​ជា​ទី​រីករាយ និង ជា​ទី​មិន​រីករាយ។

ព្រះសិរីធម្មញាណ នុច មុនី បានមានសង្ឃដីកាបញ្ជាក់អោយដឹងថាៈ ទិសដៅបន្តរបស់គណៈគ្រប់គ្រងវត្តខេមវន្ត ពេលបញ្ចប់ វគ្គវិបស្សនាធុរៈវគ្គនេះទៅ និង បន្តរៀបចំវគ្គវិបស្សនាធុរៈវគ្គ២បន្តទៀត ដើម្បីបណ្តុះបណ្តាលសីលវន្ត សីលវតី ដើម្បីអប់រំអោយមនុស្សទាំងអស់មានចិត្តស្ងប់និងធ្វើអោយសង្គមគ្រួសារនិងសង្គមមនុស្សមានចិត្តស្ងប់ប្រកបដោយសន្តិភាពគ្មានអំពើហឹង្សា។

ព្រះវិមលញាណ ឆន ឆុង បានមានសង្ឃដីកាថ្លែងនូវការកោតសរសើរដល់គណៈគ្រប់គ្រងវត្តខេមវន្តដែលបានរៀបចំអោយមានវគ្គបណ្តុះបណ្តាលនេះឡើង និង ថ្លែងនូវការកោតសរសើរដល់លោកយាយឧបាសិកា ឃុន ណាវី បានយកចំណេះមកផ្សព្វផ្សាយដល់សីលវន្ត សីលវតី និងបានបញ្ចប់វគ្គសិក្សារយះពេល៣ខែនៅពេលនេះ។

ព្រះវិមលញាណ ឆន ឆុង បានមានសង្ឃដីកាផ្តាំផ្ញើដល់សីលវ័ន្ត សីលវតី ទាំងអស់ដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះត្រូវយកចំណេះដឹងនេះផ្សព្វផ្វាយបន្ត ដើម្បីក្រុមគ្រួសារអ្នកជិតខាង និង សហគមន៍ ជាពិសេសមនុស្សនៅក្នុងសង្គមមានចិត្តស្ងប់ចេះអនុគ្រោះអធ្យាស្រ័យអោយគ្នាទៅវិញទៅមក ធ្វើអោយមនុស្សក្នុងសង្គមគោរពច្បាប់ប្រកបដោយសន្តិភាពក្នុងចិត្តគ្រប់ៗគ្នា៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *