កំពង់ឆ្នាំង៖ យោងតាមកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយភ្នាក់ងារហង្សមាសនៅល្ងាចថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣បុរសជាពលរដ្ឋឈ្មោះ ស៊ុន ប៊ុនហុង អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិកំពង់បឹង ឃុំកំពង់ ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានទូរ សព្ទលេខ ០៨៨ ៨១២ ០៧១៦ បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកនឹងក្មួយប្រុស ឈ្មោះ ហេង សុខឡៃ អា យុ១៩ឆ្នាំ បានដើរមកលេងក្នុងពិធីបុណ្យអុំទូករបស់ស្រុកកំពង់លែងនៅមុខអធិការដ្ឋាននគរបាលស្រុកកំព ង់លែង។
នៅយប់នោះលោកមានជម្លោះជាមួយយុវជនមួយក្រុមនៅក្នុងស្រុកកំពង់លែងក្រោយមកក៏បានសម្របសម្រួលគ្នាវិញដោយមិនមានការវាយតប់គ្នានោះឡើយ។
លុះដល់ម៉ោង១០ និង ៣០ នាទីយប់លោ កនឹងក្មួយបានដើរមកដល់មុខអធិការន គរបាលស្រុកកំពង់លែង។ ស្រាប់តែមានម ន្ត្រីនគរបាលស្រុកម្នាក់បានយកដំបងចរា ចរណ៍មកវាយក្បាលក្មួយរបស់លោកពេលនោះលោកក៏បានសួរទៅនគរបាលនោះថាក្មួយខ្ញុំខុសអីបានជាអ្វីក្បាលវា។ភ្លាមនោះក៏ស្រាប់តែនគរបាលស្រុកឈ្មោះ ឡុង ភារិទ្ធ ស្លៀកខោអត់ពាក់អាវ បានស្ទុះមករុញច្រានរូបលោកចំនួន២ដង និងនគរបាលឈ្មោះ តុល ប្រុស បានហក់ មកវ៉ៃលោកចំថ្គាមខាងឆ្វេងមួយដៃ។ ហើយឈ្មោះ ចាន់ស៊ីជាង ក៏ទាញកអាវលោកមកជិតក្លោងទ្វារអធិការ ហើយព្រួតគ្នា៥នាក់ វាយចាប់បោកលោកផ្ទប់និងដីថ្មគ្រួសនឹងឆក់លោកតែម្ដង។ ពេលឃើញបែបនេះក្មួយប្រុសលោកក៏បានស្រែកខ្លាំងៗឡើង ថាប៉ូលីសវ៉ៃប្រជាជនៗៗភ្លាមនោះក្រុមនគរបាននោះក៏ចាប់គាត់និងក្មួយប្រុសឃុំក្នុងបន្ទប់អធិការស្រុកតែម្ដង។
លុះព្រឹកឡើងថ្ងៃទី២១ខែតុលា នគរបាលឈ្មោះ ចាន់ស៊ីជាង បានសួរលោកថា ចង់ ទៅខេត្ត ឬចង់ទៅផ្ទះ ។ ពេលនោះដែរលោកចាន់សុជាង បាននិយាយថាអញគុំហ្អែងយូរហើយ គឺរឿងដែលគេចុះឆែកអាវុធជាតិផ្ទុះពេលយប់កន្លងមក ពេលឆែករកអ្វីមិនឃើញក៏ថតរូបរបស់លោកដោយពេលនេះលោកបានស៊កដៃទាំងពីរក្នុងហោប៉ាវ ដែលគេចោទថាលោកមើល ងាយសមត្ថកិច្ច។
បន្ទាប់មកលោកចាន់ សុជាង ក៏បានធ្វើកំណត់ហេតុមួយឲ្យលោក និងក្មួយប្រុសលោកផ្ដិតមេដៃ ដោយក្នុង កំណត់ហេតុនោះសរសេរថាលោក នឹងក្មួយប្រុសលោក ជាអ្នកបង្កអសន្តិសុខនៅក្នុងពិធីបុណ្យអុំទូក រឿងនេះពួកលោកគ្មានជម្រើសទេទើបផ្ដិត មេដៃឱ្យគេ ដើម្បីឲ្យគេគេដោះលែងឲ្យមកលំនៅឋានវិញ។
បន្ទាប់មកនៅថ្ងៃទី២១ទើបលោកដាក់ពា ក្យបណ្ដឹងចូលលោកស្នងការដ្ឋាននគរ បាលខេត្តឲ្យជួយផ្ដល់យុត្តិធម៌ ហើយលោកក៏បានទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យឯកជនក្រុងភ្នំពេញរយៈពេ លបួនថ្ងៃទើបត្រឡប់មកផ្ទះវិញ ។
បុរសរងគ្រោះបានបញ្ជាក់ឲ្យដឹងទៀតថា មកដល់ថ្ងៃនេះលោកបានដឹងឈ្មោះមន្ត្រីនគរបាលស្រុកកំពង់លែងទាំង ៥ នាក់ដែលបានវាយធ្វើបាបលោកដោយគ្មានហេតុផលរួចហើយគឺ១ លោក ថាំង វ៉ៃ ឋានៈអនុសេនីយ៍ឯក ផ្នែកគ្រឿងញៀន
២លោក ឡុងភារិទ្ធ វរៈសេនីយ៍ទោ អធិ ការរងទទួលផ្នែកអត្តសញ្ញាណកម្ម,៣
លោក តុល ប្រុស អនុសេនីយ៍ទោ ផ្នែកគ្រឿងញៀន , ៤លោក ចាន់ ស៊ីជាងអនុសេនីយ៍ទោ ផ្នែកព្រហ្មទណ្ឌ ,និង៥
លោក យន្ត ប៊ុនធឿន វីរៈសេនីយ៍ទោអត្តលេខ៥៨៧៨១ ជាអ្នកកាន់ដំបងឆក់ឆក់រូបលោក។
ចំពោះការដោះស្រាយគ្នារវាងម្ដាយលោកជាមួយនឹងក្រុមការងារលោកអភិបាល ស្រុកកំពុងលែង ២ដងនោះ គឺមិនត្រូវរូវគ្នាទេ ដោយខាងលោកអភិបាលស្រុកបានសម្របសម្រួល ឲ្យខាងមន្ត្រីប៉ូលីសចេញសំណង១០០០ដុល្លារ។
តែភាគីជនរងគ្រោះខាងលោក ទាមទារសំណ ង១៥.០០០ ដុល្លារ។ ជុំវិញរឿងនេះលោកនឹងត្រៀមដាក់បណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ សុំឱ្យអនុ វត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងដាក់បណ្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង សុំឱ្យបើកការស៊ើបអង្កេតស្រាវជ្រាវសំណុំរឿងនេះដើម្បីផ្ដន្ទាទោសជនបង្កហិង្សាដោយ ចេតនាតាមបញ្ញត្តិច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនលោក។
នៅក្នុងករណីនេះដែរលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី២៩ នេះបានបញ្ជាក់តាមទូរសព្ទឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចំណាត់ការរឿងនេះតាមនីតិវិធីច្បាប់ហើយ។
ចំណែកលោកវីរៈសេនីយ៍ឯក ប៉ាល់ជឿនអធិការនគរបាលស្រុកកំពង់លែងនៅល្ងា ចថ្ងៃទី២៨ បានបញ្ជាក់តាមទូរសព្ទឱ្យដឹងថា បុរសឈ្មោះ ស៊ុន ប៊ុនសុង និងក្មួយប្រុសគេគឺជាអ្នកបង្ករឿងនៅពេលសមត្ថកិច្ចធ្វើការណែនាំអប់រំបែរជាគេ តដៃទើបមានបញ្ហាវាយគ្នាបណ្ដាលឱ្យមានរបួសស្នាម ប៉ុន្តែមិនមានការឆក់នោះទេហើយស្នាមឆក់នេះប្រហែលជាដួលទៅត្រូវនឹងដំបងឆក់លោកថារឿងនេះមិនអាចទះដៃតែម្ខាងឮនោះទេ បើគ្មានភ្លើងក៏គ្មានផ្សែងដែរ។
ចំណែកលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងនៅរសៀលថ្ងៃទី២៩នេះបានប្រាប់តាមទូរសព្ទឱ្យដឹងថា លោកបានហៅភាគីទាំង២ មកដោះស្រាយពីរដងហើយ ខាងជនរងគ្រោះគឺម្ដាយនិងបងប្អូនចូលមកដោះស្រាយ តែមិនទាន់ត្រូវគ្នា ហើយការដោះស្រាយនឹងអាចជួបគ្នាដើម្បីសម្របសម្រួលដោះស្រាយចុងក្រោយម្ដងទៀត៕