សៀមរាប៖ កំពង់ឆ្នាំង ប្រធានក្រុម សកម្មជននៃក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង លោក ឈៀង ថារិទ្ធ នៅព្រឹកថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣ បានដឹកនាំក្រុមការ ងារយុវជន ស្រុកបរិបូណ៌នាំយកអំណោយរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជាជន ខេត្តកំពង់ឆ្នាំង ចែក ជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន ១៥ គ្រួសារនៅក្នុងឃុំ៣ នៃស្រុកបរិបូណ៌។
លោកប្រធានក្រុមសកម្មជននៃក្រុមការងា រយុវជនគណបក្សខេត្ត បានថ្លែងប្រាប់ប្រ ជាពលរដ្ឋដែលជាអ្នកទទួលអំណោយទាំង ១៥ គ្រួសារ ខាងលើនេះថា អំ ណោយដែលក្រុមការងារយុវជនយើងនាំមកចែកជូនបងប្អូននៅពេលនេះគឺជាអំណោយសម្ដេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ដល់ ជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន គណ បក្សប្រជាជនខេត្តកំពង់ឆ្នាំង សម្រាប់ ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ។
ដោយឯក ឧត្តមប្រធានគណបក្សខេត្តបានផ្ដល់អំណោយខាងលើនេះជូនក្រុមសកម្មជនយុវជនគណបក្សខេត្តចុះពិនិត្យដោយផ្ទាល់ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដតាមមូលដ្ឋាន ។
លោកប្រធានក្រុមសកម្មជនយុវជនគណ បក្សខេត្តបានបន្តថា គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋគាំទ្របោះឆ្នោ តឲ្យកាន់អំណាចដឹកនាំនិងអភិវឌ្ឍន៍ប្រ ទេសជាតិចំនួន៥ អាណត្តិមកហើយ និងអាណត្តិទី៦ នេះក៏គណបក្សប្រជាជនទទួលបានសំឡេងគាំទ្រឱ្យកាន់អំណាចដឹកនាំប្រទេសជាតិពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាង ៦លាននាក់ ស្មើនឹងជាង៨០ ភាគរយនៃអ្នកបោះឆ្នោតសរុបក្នុងប្រទេ សផងដែរ។
គណបក្សប្រជាជនកម្ពុជាជានិច្ចជាកាលតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដោយមិនប្រកាន់ពណ៌ស ម្បុ រឬវណ្ណៈនោះឡើយ ទីណាមានប្រជា ពលរដ្ឋមានទុក្ខលំបាក មានគ្រោះមហន្ត រាយ ជួបគ្រោះធម្មជាតិ តែងតែមានវត្តមា នមន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ ថ្នាក់គ្រប់មូលដ្ឋាន ចុះជួបសំណេះសំ ណាលសួរសុខទុក្ខនិងផ្ដល់អំណោយសង្គ្រោះជាប់ជានិច្ច និងជាបន្តបន្ទាប់។ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនមិនរត់ចោ លប្រជាជនទៅរស់នៅឯបរទេសសម្ងំយកសុខនោះឡើយ ។
សម្ដេចតេជោហ៊ុនសែនប្រធានគណបក្ស ប្រជាជនកម្ពុជា ធ្លាប់ណែនាំដល់មន្ត្រីគ ណបក្សគ្រប់ជាន់ថ្នាក់ថាមិនត្រូវទុកឲ្យប្រ ជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារស្លា ប់នោះឡើយ។និងក៏មិនត្រូវទុកប្រជាពល ការរដ្ឋណាម្នាក់ដែលមានជំងឺឲ្យគាត់ស្លាប់ដោយមិនបានយកចិត្តទុកដាក់ដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យនោះឡើយ។ ដូច្នេះមានគណបក្ស ប្រជាជនប្រទេសជាតិពិតជាមានការអភិវឌ្ឍលើគ្រប់វិស័យនិងពិតជាមានសុខសន្តិភាពយ៉ាងពិតប្រាកដ។
ចំពោះប្រជាពលរដ្ឋក្រីក្រដែលទទួលបានអំ ណោយក្នុងពេលនេះរួមមាន នៅក្នុងឃុំមេលំ៥គ្រួសារ, ឃុំផ្សារ១គ្រួសារ,ឃុំពន្លៃ ៥គ្រួសារ និងឃុំឆ្នុកទ្រូ៤គ្រួសារ។
ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូទឹកត្រី១យួរ, ទឹកស្អីវ២យួរ និងថវិកាចំ នួន២ ម៉ឺនរៀល (ជាថវិការបស់ក្រុម សកម្មជនយុវជនគណបក្សខេត្ត)។
អាជ្ញាធរឃុំមេលំ និងអាជ្ញាធរឃុំពន្លៃស្រុកបរិបូរណ៍ក្នុងពេលចូលរួមចែកអំណោយ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានថ្លែងអំណរគុណយ៉ាងជាត្រូវដល់សម្ដេចតេជោហ៊ុនសែន ប្រធានគណបក្ស ប្រ ជាជនកម្ពុជាឯកឧត្តមស៊ុនសុវណ្ណរិទ្ធិ ប្រធានគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងនិងក្រុម ការងារយុវជនគណបក្សខេត្តដែលបានយកចិត្តទុកដាក់ ចែកអំណោយដោយផ្ទាល់ដល់ដៃប្រជាពលរដ្ឋក្រីក្រខ្វះខាតនៅតាមមូលដ្ឋាន។
អាជ្ញាធរឃុំសូមគោរពជូន ពរដល់សម្ដេចតេជោ ឯកឧត្តមប្រធានគណបក្សខេត្ត និងក្រុមការងារយុវជន ទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំង៥ ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀង ឃ្លាតឡើយ៕