លោកជំទាវតំណាងរាស្ត្រដឹកនាំក្រុមយុវ ជនគណបក្សប្រជាជនកម្ពុជាខេត្តចុះជួបសំណេះ សំណាលសួរសុខទុក្ខនិងចែកអំណោយជូនប្រជា ពលរដ្ឋចំនួន ១៩ គ្រួសាររងគ្រោះរលំផ្ទះដោយសារខ្យល់កន្ត្រាក់នៅក្នុងឃុំផ្លូវទូក

កំពង់ឆ្នាំង៖ លោកជំទាវ កែវ ចន្ទ័មុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមសកម្មជន នៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តចុះសួរសុខទុក្ខសំណេះ សំណាល និងនាំយកអំណោយរបស់គ ណបក្សប្រជាជនកម្ពុជាខេត្តចែកជូនដោយផ្ទាល់ដៃប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារដែលរងគ្រោះខូចខាត ដួលរលំផ្ទះសម្បែងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នៅក្នុង ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៣។

នៅក្នុងឱកាសនោះលោកជំទាវ កែវ ច័ន្ទមុនីបានថ្លែងថា សម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយឧបទ្ទហេតុគ្រោះធម្មជាតិផ្សេងៗនៅគ្រប់មូលដ្ឋានជាមួយគ្នានេះដែរក៏តែងតែចាត់តាំងឲ្យមន្ត្រីគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ចុះសួរសុខ ទុក្ខដល់ទីកន្លែងដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារស្លាប់ ឬឈឺស្លាប់ដោយមិនបានយកចិត្តទុក្ខដាក់ព្យាបាលនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបើទោះបីតំបន់ដាច់ស្រយាលដូចឃុំផ្លូវទូកនេះជាដើម។

ជាក់ស្ដែងនៅក្នុងថ្ងៃនេះសម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណប ក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានផ្ដល់ស្បៀងអាហារនិងថវិកាមួយចំនួនជូនប្រជាពលរដ្ឋរបស់យើងចំនួន១៩ គ្រួសារដែលមានសមាជិកចំនួន៩៥នាក់នៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែងដែលបងប្អូនរងគ្រោះខូចខាតផ្ទះសម្បែងដោយសារខ្យល់កន្ត្រាក់ដែលនេះ សបញ្ជាក់ឲ្យដឹងថា គណបក្សប្រជាជនរួមសុខ រួមទុក្ខរួមទទួលខុសត្រូវ និងដោះស្រាយទុក្ខលំបាកនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជានិច្ចគ្រប់មូលដ្ឋាននិងគ្រប់កាលៈទេសៈ។

លោក ឈៀង ថារិទ្ធ ប្រធានក្រុមសកម្មជនយុវជនគណបក្សខេត្តបានរាយការណ៍ឲ្យដឹងថា អំណោយរបស់គណបក្សប្រជាជនដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ១៩គ្រួសារនៅក្នុងពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ មី១កេស ក្រម៉ា១ សារុង១ ខោអាវថ្មី១កំប្លេ និងថវិកា១០ ម៉ឺនរៀល ដោយ ឡែកប្រជាពលរដ្ឋដែលរងគ្រោះរលំផ្ទះទាំងស្រុង ១គ្រួសារទទួលបានថវិកាចំនួន ៣០ ម៉ឺនរៀល។

លោក ឈៀង ថារិទ្ធ បានបញ្ជាក់ឲ្យដឹងទៀតថា អំណោយខាងលើនេះ ចំពោះអង្ករគឺជាអង្ករ សម្ដេចតេជោហ៊ុនសែនប្រធានគណបក្ស ដែលផ្ដល់ជូនឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សខេត្តសម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ។

ចំណែកទឹកត្រី ទឹកស៊ីអ៊ីវ ក្រម៉ាសារុង និងខោអាវថ្មីមួយកំប្លេ និងថវិកា របស់សប្បុ រសជនរួមមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធប្រធានគណបក្សខេត្តឧបត្ថម្ភប្រេងសាំង ២០០លីត្រ លោកជំទាវ កែវ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងឧបត្ថម្ភថវិកាជាង ១លានរៀល ទិញទឹកស៊ីអ៊ីវ ក្រម៉ាសារុង និងមី លោក ឈាង ចន្ធី ប្រធាន មន្ទីរសង្គមកិច្ចនិង អតីតយុទ្ធជនយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំងឧបត្ថម្ភ ១លានរៀល លោក ឈៀងថារិទ្ធ ប្រធានក្រុម សកម្មជនយុវជនខេត្ត ឧបត្ថម្ភថវិការបស់ក្រុមយុវជនចំនួន ២០០ ដុល្លារ លោក ស្រី ពិនណាវី សមាជិកក្រុមយុវជនឧបត្ថម្ភខោអាវថ្មី១៩កំប្លេ ស្មើនឹង ១២៥ ដុល្លា លោក ចាន់ ធី ប្រធានសមាគម និស្សិតបញ្ញវន្តក្មេងវត្ត និងជាអនុប្រធានក្រុមសកម្មជនយុវជនស្រុកទឹកផុសបានឧបត្ថម្ភទឹក ត្រី ១៩ យួរ, លោក ងិន ហ៊ុនប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧបត្ថម្ភកាណូធំ១គ្រឿងជូនដំណើរក្រុមការងារ និងប្រេងម៉ាស៊ូត ១០០ លីត្រ។

លោក ប៉ាត់ គន មេឃុំផ្លូវទូកតំណាងឲ្យអាជ្ញាធរភូមិឃុំនិងប្រជាពលរដ្ឋរងគ្រោះទាំង ១៩ គ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដឹងគុណសម្ដេចតេជោប្រធានគណបក្ស ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ ប្រធា នគណបក្សខេត្ត លោកជំទាវ កែវ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងរួមនិងក្រុមការងារទាំងអស់ជាសប្បុរសជន ដែលបានលះបង់ធនធាន និងថវិកាផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ១៩ គ្រួសារ។ ដោយសូមគោរពជូនពរដល់សម្ដេច ឯកឧត្តម លោកជំទាវលោក លោកស្រី ក្នុងក្រុមការងារទាំងអស់សូមជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីភ្លៀងឃ្លាតឡើយ ដើម្បីរួមគ្នាអភិវឌ្ឍន៍ជាតិ លើគ្រប់វិស័យឲ្យមានការរីកចម្រើនរុងរឿងទៅអនាគត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *