ព្រះគ្រូផលធរោ ផុន សុផល ចែកទេយ្យទានដល់ចាស់ជរាគ្មានទីពឹងនិងគ្រួសារជួបការលំបាកមកពីតាមបណ្តាភូមិក្នុង ឃុំគោកបន្ទាយចំនួន ២៤ គ្រួសារ

កំពង់ឆ្នាំង៖ ព្រះគ្រូ ផលធរោ ផុន សុផល ព្រះចៅអធិការវត្តសិរីមង្គល ហៅវត្តគោក បន្ទាយ ស្ថិតនៅភូមិគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបចំនូវទេយ្យទាន និងបច្ច័យ សម្រាប់ចែកជូនដល់ចាស់ជរាគ្មានទីពឹង និងប្រជាពល រដ្ធជួបការលំបាកមកពីតាមបណ្តាភូមិ ក្នុងឃុំគោកបន្ទាយចំនួន២៤គ្រួសារ នៅថ្ងែទី២៨ ខែតុលា ឆ្នាំ២០១៣។

ព្រះអង្គបានមានសង្ឃដិកាសំណេះ សំណាលជាមួយពុទ្ធិបរិស័ទក្នុងឱកាសនោះ ព្រះគ្រូផលធរោ ផុន សុផល បានមានសង្ឃដិកាបញ្ជាក់ថា វិស័យពុទ្ធចក្រ និងអាណាចក្រដើទន្ទឹមគ្នា ព្រះសង្ឃគង់នៅនិង វត្តអារាមមានការរីកចម្រើនទៅបានដោយសារសប្បុរសជន និងពុទ្ធិបរិស័ទជួយគាំទ្រ ដូច្នេះប្រជាពលរដ្ធជួបការលំបាកខាងពុទ្ធចក្រក៍ជួយដល់ប្រជាពលរដ្ធវិញដែរ ។

ព្រះអង្គមានសង្ឃដិកាបន្តថា ទេយ្យទានដែលចែកជូនក្នុងពេលនេះ មានតិចតួចក៍ប៉ុន្តែអាចជួយដោះស្រាយជីវភាពរស់ នៅរបស់ញាតិញោមពុទ្ធិបរិស័ទបានមួយរយះពេលផងដែរ ។
ក្នងនាមអាជ្ញាធរនិងពុទ្ធិបរិស័ទបានសម្តែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូផលធរោ ផុន សុផល ព្រះចៅអធិការវត្ត ដែលមានព្រះទ័យ គិតគូរ និងយកចិត្តទុកដាក់ដល់ការងារសង្គមគ្រប់ពេលវេលាហើយរាល់ទង្វើរ និងសកម្មភាពមនុស្សធម៌របស់ព្រះអង្គនាពេលនេះ ក៏ដូចពេលមុនៗដែរ នេះសបញ្ជាក់ឱ្យឃើញពីព្រះទ័យជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ចូលរួមកាត់បន្ថយភាពក្រីក្រ ពិសេសគឺការយក ចិត្តទុកដាក់ចំពោះញាតិញោមពុទ្ធិបរិស័ទដែលមានជីវភាពខ្វះខាតក្នុងមូលដ្ធានក្នុងឃុំគោកបន្ទាយ និងសូមប្រគេនពរដល់ព្រះអង្គមានព្រះសុខភាពមាំមួន ព្រះជន្មយឺនយូរ ដើម្បីដឹកនាំទីអារាមមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត ។

ក្នុង១គ្រួសារៗទទូលបានអង្កចំនួន២៥ គីឡូក្រាម មី១កេស ទឹកត្រី ទឹកសុីអុីវ ទឹកដោះគោ ភេសជ្ជ: ក្រម៉ា ស្កសរ សៀង និងបច្ច័យ ៥មុឺនរៀល។ នៅក្នុងឱកាសចែកទេយ្យទានពេលនេះ មានការអញ្ជើញចូលរួមពីអាជ្ញាធរភូមិ ឃុំ មេប៉ុស្តិរដ្ធបាលឃុំ ព្រមទាំងអាចារ្យ គណកម្មការវត្តផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *